Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បិទស្ថានទូតនៅទីក្រុងកៀវ ក្រោយទទួលការណ៍សម្ងាត់ថា រុស្ស៊ី នឹងវាយប្រហារឆាប់ៗ

បានផុស

នៅ

សហរដ្ឋអាមេរិក បានសម្រេចបិទស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវ បន្ទាប់ពីទទួលការណ៍សម្ងាត់ថា មិនយូរមិនឆាប់រុស្ស៊ីនឹងបើកការវាយប្រហារអាកាស លើរដ្ឋធានីរបស់អ៊ុយក្រែនហើយ។

ស្ថានទូតអាមេរិកនៅទីក្រុងកៀវ (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានកិច្ចការកុងស៊ុលសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤ថា «ជាការប្រុងប្រយ័ត្ន! ស្ថានទូតនឹងត្រូវបិទ ហើយបុគ្គលិកទាំងអស់ ត្រូវជូនដំណឹងឲ្យលាក់ខ្លួននៅកន្លែងមានសុវត្ថិភាព»។

ការបិទស្ថានទូតនេះកើតឡើងត្រឹមមូយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី គំរាមសងសឹកអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS របស់អាមេរិកចូលដីរុស្ស៊ីជាលើកដំបូង។

លោក Sergei Lavrov និយាយថា ការវាយប្រហារនេះបានបង្ហាញយ៉ាងច្បាស់ក្រឡែត អំពីបំណងរបស់ប្រទេសលោកខាងលិច ចង់ឲ្យជម្លោះកាន់តែរីកធំនិងក្តៅឆាបឆួល។ លោកបន្តថា «យើងនឹងចាត់ទុកទង្វើនេះជាដំណាក់កាលថ្មីនៃសង្រ្គាមលោកខាងលិចប្រឆាំងរុស្ស៊ី ហើយនឹងសងសឹកឲ្យបានសមស្របជាទីបំផុត»។

ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចេញបញ្ជាឲ្យអនុម័តលក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មី ដោយនិយាយថា​ ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ឲ្យតែមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរ មកវាយប្រហាររុស្ស៊ី នោះអាចត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ីជាលើកដំបូង ខណៈរុស្ស៊ី គំរាមសងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម