ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក៖ ការវាយប្រហារនុយក្លេអ៊ែរទំនងជាមិនកើតឡើង ទោះមានការព្រមានពី ពូទីន
ការអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់អាវុធអាមេរិកចូលកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី ទំនងមិនបង្កើនហានិភ័យនៃការវាយប្រហារនុយក្លេអ៊ែរនោះទេ បើទោះជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការព្រមានក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់ពីររូប សមាជិកសភាមួយរូប និងជំនួយការសភាពីររូប បានប្រាប់ Reuters អំពីបញ្ហានេះថា យ៉ាងណា រុស្ស៊ីទំនងជានឹងពង្រីកយុទ្ធនាការនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅនៅអឺរ៉ុប ដើម្បីបង្កើនសម្ពាធលើលោកខាងលិចជុំវិញការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងកៀវ។
ការវាយតម្លៃជាបន្តបន្ទាប់នៃការស៊ើបការណ៍សម្ងាត់ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ បានសន្និដ្ឋានថា ការកើនឡើងជម្លោះនុយក្លេអ៊ែរ ទំនងជាមិនកើតឡើងបណ្ដាលមកពីការសម្រេចចិត្តបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់អាវុធអាមេរិករបស់អ៊ុយក្រែននោះទេ។
ជំនួយការសភាម្នាក់ បានប្រាប់ថា៖ «ការវាយតម្លៃនៅតែដូចគ្នាដដែល។ មីស៊ីល ATACM នឹងមិនផ្លាស់ប្ដូរវិធីសាស្ត្រប្រើប្រាស់នុយក្លេអ៊ែររបស់រុស្ស៊ីឡើយ»។
ការបាញ់មីស៊ីលបាលិស្ទិកថ្មីរបស់រុស្ស៊ីកាលពីសប្តាហ៍មុន ត្រូវអ្នកវិភាគនិយាយថា ជាការព្រមានដល់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប។
ប្រភពពីមន្ត្រីអាមេរិកម្នាក់ បានរៀបរាប់ថា ទោះមិនប្រើនុយក្លេអ៊ែរ តែរុស្ស៊ីនឹងព្យាយាមវាយបកប៉ះប៉ូវនូវអ្វីដែលខ្លួនយល់ឃើញថាជាការកើនឡើងភាពតានតឹងរបស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ថា អ៊ុយក្រែន បានយកមីស៊ីល ATACMS អាមេរិក បាញ់ចូលរុស្ស៊ីជាថ្មី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកាមក ដោយវាយប្រហារតំបន់ Kursk បណ្តាលឲ្យខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្ករបួសស្នាមដល់កងកម្លាំងក៏ដូចជាជនស៊ីវិល។
ជាការឆ្លើយតប លោក Lavrov បញ្ជាក់កាលពីថ្ងៃទី២៦ខែវិច្ឆិកាថា រុស្ស៊ី បានរៀបចំវិធានការសងសឹករួចជាស្រេចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ មិនបានពន្យល់លម្អិតទេថាតើ រុស្ស៊ីនឹងចាត់វិធានការអ្វីខ្លះដើម្បីសងសឹកទៅលើអ៊ុយក្រែនវិញ៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី រៀបផែនការរួចហើយ ដើម្បីសងសឹកអ៊ុយក្រែន ក្រោយយកមីស៊ីលអាមេរិក បាញ់ចូលដីខ្លួន ឥតឈប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


