ព័ត៌មានអន្ដរជាតិ
ជប៉ុនបង្ហាញឆន្ទៈដោះស្រាយជម្លោះដែនកោះជាមួយរុស្ស៊ី ដែលផ្អាកការសន្ទនាព្រោះសង្គ្រាមអ៊ុយក្រែន
ប្រទេសជប៉ុនដែលមើលឃើញទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីធ្លាក់ចុះដុនដាបចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដែលលើកកាន់អំណាចកាលពីថ្ងៃទី១ខែតុលា បានបង្ហាញជំហរដោះស្រាយបញ្ហាបូរភាពទឹកដីជាមួយរុស្ស៊ីដោយផ្អែកលើសន្ធិសញ្ញាដែលមានស្រាប់ក្រោយសង្គ្រាមលោកលើកទី២។

នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយទៅកាន់រដ្ឋសភានៅថ្ងៃទី២៩ខែវិច្ឆិកាថា រដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយ«បញ្ហាទឹកដី និងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព» ជាមួយរុស្ស៊ី ទោះបីជាមានភាពស្មុគស្មាញជាបន្តបន្ទាប់នៅក្នុងទំនាក់ទំនងរុស្ស៊ី-ជប៉ុនក៏ដោយ។
តាមការចុះផ្សាយមួយចំនួន បានបង្ហាញថា លោកនាយរដ្ឋមន្ត្រីបានកត់សម្គាល់ថា៖«ទំនាក់ទំនងរុស្ស៊ី-ជប៉ុនបច្ចុប្បន្នស្ថិតក្នុងស្ថានភាពអន់ខ្លាំងណាស់ ប៉ុន្តែប្រទេសរបស់យើងនឹងបន្តស្វែងរកដំណោះស្រាយចំពោះបញ្ហាទឹកដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព»។
ជប៉ុនដែលនៅជិតខាងរុស្ស៊ីនិងមានជម្លោះជាមួយរុស្ស៊ីលើដែនដីកោះមួយយ៉ាងហោច២នៅភាគខាងជើងប្រទេស បានបង្ហាញជំហរគាំទ្រអ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តបស្ចឹមប្រទេសដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ហើយរុស្ស៊ីក៏បានបណ្តេញអ្នកការទូតជប៉ុនចេញជាបន្តបន្ទាប់។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះទើបឡើងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) និងតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១ខែតុលា មុនការបោះឆ្នោតសភាជាន់ទាបនៅថ្ងៃទី២៧ខែតុលា ដែលមើលឃើញគណបក្សរបស់លោក និងគណបក្សដៃគូ Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដែលមាន៤៦៥អាសនៈ។ ក្នុងការបោះឆ្នោតនោះ គណបក្ស LDP និងដៃគូទទួលបានតែង២១៥ ខណៈបក្សប្រឆាំងទទួលបាន២៣៣សំឡេង។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ទីក្រុងមូស្គូ និងទីក្រុងតូក្យូបាននឹងកំពុងចរចាលើ សន្ធិសញ្ញាសន្តិភាព ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី២០។ ឧបសគ្គចម្បងគឺបញ្ហានៃយុត្តាធិការលើកោះ Kuril ភាគខាងត្បូងរុស្ស៊ី និងភាគខាងជើងជប៉ុន។
សារព័ត៌មានរុស្ស៊ីបន្តថា បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះ Kuril ទាំងអស់ត្រូវបានបញ្ចូលទៅក្នុងសហភាពសូវៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានជំទាស់នឹងកម្មសិទ្ធិនៅលើកោះ Iturup, Kunashir និង Shikotan រួមជាមួយនឹងកោះតូចៗជាច្រើនដែលគ្មានមនុស្សរស់នៅ។
បន្ទាប់ពីទីក្រុងតូក្យូបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជុំវិញស្ថានភាពនៅអ៊ុយក្រែន រុស្ស៊ីបានបញ្ឈប់ការចរចាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន និងបញ្ឈប់ការសន្ទនាស្តីពីសកម្មភាពសេដ្ឋកិច្ចរួមគ្នានៅប្រជុំកោះ Kuril ខាងត្បូង។ លើសពីនេះទៀត ទីក្រុងមូស្គូបានច្រានចោលការពង្រីកឋានៈជាដៃគូនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (BSEC) ទៅកាន់ទីក្រុងតូក្យូ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


