ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក បៃដិន ត្រៀមឲ្យសព្វាវុធតម្លៃ ៧២៥លានដុល្លារ ទៅអ៊ុយក្រែន មុនចាកចេញពីតំណែង
ដើម្បីគាំទ្រក្រុងកៀវប្រឆាំងនឹងការឈ្លានពានពីរុស្សី រដ្ឋបាលជិតផុតអាណត្តិរបស់លោក ចូ បៃដិន បានសម្រេចនឹងបញ្ជូនសព្វាវុធតម្លៃ ៧២៥លានដុល្លារដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត។ នេះបើយោងតាមការលើកឡើងរបស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២៤។

លោក Blinken បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ជំនួយរបស់លោក បៃដិន ដល់អ៊ុយក្រែន មុនចាកចេញពីតំណែងជាប្រធានាធិបតីអាមេរិកនាខែមករាខាងមុខ មានដូចជា មីស៊ីល Stinger រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS ដ្រូន និងគ្រាប់មីន។
លោក Blinken បានរៀបរាប់ថា៖ «សហរដ្ឋអាមេរិក និងប្រជាជាតិជាង៥០ ឈររួមគ្នា ដើម្បីធានាថា អ៊ុយក្រែនមានសមត្ថភាពដែលត្រូវការក្នុងការការពារខ្លួនប្រឆាំងនឹងការលុកលុយពីរុស្ស៊ី»។
សេចក្តីប្រកាសនេះ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃទំហំប្រើប្រាស់ច្បាប់ជំនួយ Presidential Drawdown Authority (PDA) របស់លោក បៃដិន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកទាញយកពីស្តុកអាវុធបច្ចុប្បន្នរបស់ខ្លួន ដើម្បីជួយសម្ព័ន្ធមិត្តក្នុងគ្រាអាសន្ន។
ច្បាប់ជំនួយ PDA ជាធម្មតាមានចាប់ពី ១២៥លានដុល្លារដល់ ២៥០លានដុល្លារ។ លោក បៃដិន មានទឹកប្រាក់ប៉ាន់ស្មានពី ៤ទៅ៥ពាន់លានដុល្លារនៅក្នុងច្បាប់ PDA ដែលត្រូវបានអនុញ្ញាតរួចហើយដោយសភាអាមេរិក។ លោក បៃដិន ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ថវិកាទាំងនោះសម្រាប់អ៊ុយក្រែន មុនពេលប្រធានាធិបតីទើបជាប់ឆ្នោតរបស់គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


