ព័ត៌មានអន្ដរជាតិ
អាមេរិក ចោទប្រកាន់បុរសម្នាក់ ពីបទដឹកអាវុធខុសច្បាប់ឲ្យកូរ៉េខាងជើង
លោក Shenghua Wen បរុសសញ្ជាតិចិនរស់នៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបញ្ជូនអាវុធ និងគ្រាប់រំសេវខុសច្បាប់ពីទឹកដីអាមេរិកទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងតម្លៃប្រមាណជា ២លានដុល្លារ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤ ភ្នាក់ងារសហព័ន្ធ បាននិយាយថា កាលពីខែកញ្ញា ពួកគេបានរឹបអូសគ្រាប់រំសេវចំនួន ៥ម៉ឺនគ្រាប់ពីរថយន្តដែលចតនៅខាងក្រៅផ្ទះរបស់លោក Wen ក្នុងរដ្ឋ Ontario។ គ្រាប់រំសេវទាំងនោះ ត្រូវ Wen ទិញតាមការបញ្ជារបស់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង។
រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា លោក Wen ពុំមានអាជ្ញាប័ណ្ណ ដើម្បីនាំចេញគ្រាប់រំសេវ កាំភ្លើង និងឧបករណ៍ផ្សេងទៀតទៅកាន់កូរ៉េខាងជើងនោះទេ។ លោក Wen និងគ្នីគ្នាមិនស្គាល់អត្តសញ្ញាណ បាននាំចេញអាវុធ និងរំសេវខុសច្បាប់យ៉ាងហោចណាស់ចំនួន២ដងដឹកតាមរថយន្តកុងតឺន័រ ពីទីក្រុង Long Beach ចូលទៅហុងកុង រួចបន្តដឹកទៅកូរ៉េខាងជើង។
លោក Wen ត្រូវតុលាការចោទប្រកាន់ពីបទសមគំនិត ក្នុងការបំពានច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ហើយឧក្រិដ្ឋកម្មប្រភេទនេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ឆ្នាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


