ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង
អាជ្ញាធរកូរ៉េខាងជើងកំពុងព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួន ឱ្យជៀសវាងវត្ថុពីប៉េងប៉ោងរបស់កូរ៉េខាងត្បូង ដោយអះអាងថា មានមេរោគឆ្លង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NK កាលពីថ្ងៃទី៤ខែធ្នូនេះ។

យោងតាមប្រភពមួយនៅក្នុងខេត្ត South Pyongan នាពេលថ្មីៗនេះ អាជ្ញាធរកូរ៉េខាងជើងថា៖«ដោយសារអំណាចនយោបាយ និងយោធាដែលកំពុងកើនឡើងឥតឈប់ឈររបស់ប្រទេសយើង កូរ៉េខាងត្បូងកំពុងបញ្ជូនសំរាមរិះគន់នយោបាយដោយពាក្យអសុរោះនិងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចនៃការដឹកនាំកំពូលរបស់យើង។ ពួកគេថាកូរ៉េខាងត្បូងកំពុងអណ្តែតវត្ថុដែលប្រឡាក់ដោយមេរោគលើមេឃដែលគំរាមកំហែងដល់អាយុជីវិតប្រជាជនកូរ៉េខាងជើង»។
កូរ៉េខាងជើងកាលពីខែមុនក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា របស់របរក្នុងប៉េងប៉ោងអាចឆ្លងមេរោគ ខណៈកូរ៉េខាងត្បូងព្យាយាមបំផ្លាញប្រព័ន្ធសង្គមនិយមរបស់យើងដោយការសាយភាយមេរោគទូទាំងប្រទេស ប៉ុន្តែពេលនេះ របបនេះ បានអះអាងយ៉ាងច្បាស់ថា ការផ្សាយពីមេរោគមានវត្តមានក្នុងគោលបំណងបំផុសការប្រុងប្រយ័ត្នជាសាធារណៈប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការអះអាងរបស់របបនេះថា ប៉េងប៉ោងរបស់កូរ៉េខាងត្បូងផ្ទុកទៅដោយមេរោគបានកើតមានជារឿងកំប្លែងសម្រាប់ប្រជាជនកូរ៉េខាងជើងជាច្រើន។ គ្មាននរណាម្នាក់ជឿថាវត្ថុទាំងនោះមានមេរោគទេ។ ពួកគេគិតថាខ្លួនមានសំណាងទៅវិញទេប្រសិនបើពួគគេរកឃើញប៉េងប៉ោងទាំងនោះ។
ប្រជាជនកូរ៉េខាងជើងបានដឹងរួចមកហើយថា ប៉េងប៉ោងមានរូបិយបណ្ណបរទេស អាហារសម្រន់ និងរបស់របរមានប្រយោជន៍ផ្សេងទៀត ខណៈដែលេពួកគេព្យាយាមស្វែករកប៉េងប៉ោងទាំងនោះមុនមានអ្នកផ្សេងរកឃើញទៀតផង។ពេលខ្លះ ជនជាតិកូរ៉េខាងជើងដុតវត្ថុមិនចាំបាច់ដែលរកឃើញនៅក្នុងប៉េងប៉ោង និងយករបស់ខ្លះដែលនៅសល់។ អ្នកខ្លះបានញាំបាយ និងអាហារសម្រន់របស់កូរ៉េខាងត្បូងដែលមានក្នុងប៉េងប៉ោងទៀតផង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


