ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ
ពេលនេះប្រទេសរុស្ស៊ីបានបញ្ជាក់ច្បាស់ហើយថា ការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុងកំពង់ផែភាគខាងត្បូង កាលពីថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ គឺប្រើមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក។

តាមការចុះផ្សាយរបស់ RT, ទីក្រុងកៀវ បានបាញ់មីស៊ីលនោះចំនួន៦គ្រាប់ វាយប្រហារវាលយន្តហោះយោធាក្នុងទីក្រុង Taganrog ដោយបង្កការខូចខាតខ្លាំងគួរសម ជាពិសេសត្រូវចំអគាររដ្ឋបាលចំនួន២និងខ្ទេចរថយន្តអស់ជាច្រើនគ្រឿង ថែមទាំងបណ្តាលឲ្យទាហានរុស្ស៊ីប៉ុន្មាននាក់ រងរបួសផងដែរ។
ភ្លាមៗនោះ ក្រសួងការពារជាតិរុស្ស៊ីបានគំរាមសងសឹកវិញ ដោយប្រកាសថា «យើងមិនបណ្តោយឲ្យការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច កន្លងផុតទៅដោយគ្មានការឆ្លើយតបនោះទេ»។

ជុំវិញរឿងនេះដែរ មន្ត្រីអាមេរិក បានព្រមានទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនព្រោះមិនយូរទេ រុស្ស៊ី នឹងសងសឹកវិញដោយបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ហើយ។
មន្ត្រីសុំមិនញ្ចេញឈ្មោះម្នាក់បាននិយាយថា «យើងវាយតម្លៃថា Oreshnik មិនអាចផ្លាស់ប្តូរស្ថានការណ៍នៅលើសមរភូមិទេ ប៉ុន្តែវាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីដាក់សម្ពាធលើអ៊ុយក្រែន ហើយរឿងនេះនឹងត្រូវបរាជ័យ»។

រុស្ស៊ីបានបាញ់មីស៊ីល Oreshnik លើកដំបូងលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២១ខែវិច្ឆិកា ឆ្លើយតបទៅការដែលទីក្រុងកៀវ វាយប្រហារដោយមីស៊ីល ATACM របស់អាមេរិក និងមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ចូលដីរុស្ស៊ី។
ក្រោយមក លោកប្រធានាធិបតី ពូទីន គំរាមថា រុស្សី អាចបាញ់មីស៊ីល Oreshnik ម្តងទៀត ដោយកំណត់គោលដៅលើទីបញ្ជាការកងទ័ពក្នុងទីក្រុងកៀវតែម្តង ប្រសិនបើអ៊ុយក្រែននៅបន្តវាយប្រហាររុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិចទៀត។
លោកថែមទាំងអូតអាងថា មីស៊ីល Oreshnik គ្មានអ្វីស្ទាក់ចាប់បានទេ ហើយវាមានថាមពលបំផ្លិចបំផ្លាញសឹងតែស្មើអាវុធនុយក្លេអ៊ែ បើទោះបីជាបំពាក់ក្បាលគ្រាប់ធម្មតាក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលដាក់ទីក្រុងកំពង់ផែរុស្ស៊ី ដុតកម្តៅស្ថានការណ៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


