ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីលដាក់ទីក្រុងកំពង់ផែរុស្ស៊ី ដុតកម្តៅស្ថានការណ៍
តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤, អ៊ុយក្រែន បានបាញ់មីស៊ីលលើទីក្រុងកំពង់ផែ Taganrog ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលការវាយប្រហារនេះ បានបញ្ឆេះស្ថានការណ៍សង្គ្រាមឲ្យកាន់តែក្តៅ ជាពិសេសបន្ទាប់ពីលោកខាងលិចបើកដៃឲ្យទីក្រុងកៀវ ប្រើមីស៊ីលរបស់ខ្លួន វាយចូលដីរុស្ស៊ី។

អភិបាលស្តីទីតំបន់ Rostov លោក Yury Slyusar បានបង្ហោះសារលើ Telegram ថា «តំបន់ឧស្សាហកម្មមួយ ត្រូវកម្ទេច ហើយរថយន្ត១៥គ្រឿង ត្រូវឆេះខ្ទេច»។ លោកបន្តថា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ទេថាតើ មីស៊ីលដែលអ៊ុយក្រែនប្រើនោះជាប្រភេទអ្វី ឬក៏ថាតើវាជាមីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិច មែនឬក៏អត់។
ជាច្រើនលើកច្រើនសា ប្រមុខដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន តែងគំរាមបណ្តាប្រទេសលោកខាងលិចជុំវិញការបើកភ្លើងខៀវឲ្យលោក ហ្សេលេនស្គី យកមីស៊ីលរបស់ខ្លួនបាញ់ចូលដីរុស្ស៊ី ហើយថែមព្រមានថា ទោះអ៊ុយក្រែន ធ្វើដូច្នេះមែន ក៏មិនអាចជួយអ្វីបានដែរ។
សូមបញ្ជាក់ថា Taganrog គឺជាទីក្រុងមានប្រជាជន ២៤២ ០០០នាក់ ស្ថិតនៅលើឆ្នេរសមុទ្រ Azov នៃតំបន់ Rostov។ ដូចជាតំបន់ផ្សេងទៀតដែលស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែនដែរ ទីក្រុងនេះតែងតែទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាញឹកញាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែនត្រូវការខែល១២គ្រឿងទៀត ទើបបិទដែនអាកាសបានពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


