ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងបន្ថែមការដាក់ទណ្ឌកម្មលើមន្ត្រីនិងអង្គភាពជាច្រើនរបស់កូរ៉េខាងជើង
រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មជាថ្មីទៀតលើមន្រ្តីកូរ៉េខាងជើងចំនួន១១រូប និងអង្គភាពចំនួន១៥ ចំពោះការចូលរួមរបស់ពួកគេក្នុងកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី និងចោទប្រកាន់ពួកគេពីបទរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយក្រសួងការបរទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។ វាកើតឡើងមួយថ្ងៃបន្ទាប់ពីសេចក្តីថ្លែងការណ៍រួមដែលចេញដោយរដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀត ដែលថ្កោលទោសទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។
បុគ្គលម្នាក់ក្នុងចំណោមមន្រ្តីដែលត្រូវបានបន្ថែមក្នុងបញ្ជីដាក់ទណ្ឌកម្មគឺ លោក Kim Yong Bok អគ្គនាយរងអគ្គសេនាធិការ រួមទាំងមន្រ្តីជាច្រើនរូបទៀត។ មន្ត្រីកូរ៉េខាងត្បូង បាននិយាយថា លោកត្រូវបានគេបញ្ជូនទៅរុស្ស៊ីដើម្បីចូលរួមសង្គ្រាមប្រឆាំងអ៊ុយក្រែន។ ចំណែកនៅក្នុងបញ្ជីអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មគឺជាអង្គភាពកងកម្លាំងពិសេសដែលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីដែលត្រូវបានគេស្គាល់ថាជា Storm Corps ។ គោលដៅដាក់ទណ្ឌកម្មផ្សេងទៀតរួមមានបុគ្គល និងក្រុមហ៊ុន ដែលត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធក្នុងការជួញដូរអាវុធ។
គួរបញ្ជាក់ថាលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកមានភស្តុតាងនៃការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាម។ លោកបានបង្ហោះវីដេអូតាមបណ្តាញសង្គមអំពីអ្វីដែលលោកអះអាងថាជាទាហានរុស្ស៊ី និងកូរ៉េខាងជើងនៅសមរភូមិ។ លោកបានសរសេរថា ជនជាតិរុស្ស៊ីកំពុងព្យាយាមធ្វើឱ្យខូចមុខមាត់របស់ជនជាតិកូរ៉េខាងជើងដែលត្រូវបានសម្លាប់ក្នុងសកម្មភាពលាក់បាំងអត្តសញ្ញាណរបស់ពួកគេ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


