ព័ត៌មានអន្ដរជាតិ
លោក Blinken៖ ចិនទំនងឃាត់ ពូទីន មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Financial Times ថា ប្រទេសចិនប្រហែលជាបានពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពីការពង្រាយអាវុធនុយក្លេអ៊ែរចំពេលមានសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ទីក្រុងប៉េកាំង បានក្លាយជាសម្ព័ន្ធមិត្តឈានមុខគេ និងជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ចាប់តាំងពីការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២ ទោះបីជាចិនបានបដិសេធការចោទប្រកាន់ថាបានគាំទ្រកិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ីក៏ដោយ។
លោក Blinken បានប្រាប់ថា ចិនប្រហែលជាបានបញ្ចេញឥទ្ធិពលរបស់ខ្លួន ដើម្បីឃាត់លោក ពូទីន មិនឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក Blinken បានបន្តថា ការដែលរុស្ស៊ីពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជារឿងដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង។
លោកក៏បានអះអាងដែរថា ចិនប្រហែលជាបានធ្វើអន្តរាគមន៍ក្នុងលក្ខណៈស្រដៀងគ្នានេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានទីក្រុងប៉េកាំងថា លោក ពូទីន គ្រោងនឹងបាញ់បង្ហោះអាវុធនុយក្លេអ៊ែរទៅកាន់ទីអវកាស។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានរៀបរាប់ទៀតថា លោក ពូទីន បានទទួលរង «ការបរាជ័យជាយុទ្ធសាស្ត្រ» ជាមួយអង្គការណាតូ ខ្លាំងជាងពេលណាណាទាំងអស់ ចាប់តាំងពីការលុកលុយរបស់ខ្លួន ខណៈសមាជិកណាតូបានចំណាយថវិកាពួកគេកាន់តែច្រើនលើការជួយអ៊ុយក្រែន។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកាឆ្នាំ២០២៤ លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបានផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី បន្ទាប់ពីលោក បៃដិន បានបើកដៃឲ្យអ៊ុយក្រែនវាយប្រហារគោលដៅមួយចំនួនរបស់រុស្ស៊ី ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


