ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាផ្តល់អំណោយដំរី៦ក្បាលដល់រុស្ស៊ីរឹតចំណងមិត្តភាពក្នុងទំនាក់ទំនងការទូត៧៥ឆ្នាំ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលរក្សាទំនាក់ទំនងល្អជាមួយមហាអំណាចរុស្ស៊ីយ៉ាងល្អូកល្អើនចាប់តាំងពីខ្លួនធ្វើរដ្ឋប្រហារឡើងកាន់អំណាចជិត៤ឆ្នាំនេះ បានប្រើប្រាស់សត្វដំរីជាទូតសុឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ដោយបានប្រគល់ដំរីញីចំនួន៥ក្បាលនិងដំរីឈ្មោលចំនួន១ក្បាលទៅឱ្យប្រទេសរុស្ស៊ី។

សារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ក្នុងពេលថ្មីៗនេះ ឲ្យដឹងថា អំណោយសត្វដំរីទាំងនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងប្រទេសរុស្ស៊ីនិងមីយ៉ាន់ម៉ា ដែលរុស្ស៊ីពណ៌នាថា មីយ៉ាន់ម៉ាជាដៃគូរឹងមាំនិងគួរទុកចិត្តនៅអាស៊ីអាគ្នេយ៍។
ប្រទេសមីយ៉ាន់ម៉ាជាដៃគូយូរអង្វែងនិងគួរជាទីទុកចិត្តបានរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍។ កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងពីរនៅវេទិកាសេដ្ឋកិច្ចចុងបូព៌ា (Eastern Economic Forum) ក្នុងឆ្នាំ២០២២ បានផ្តល់នូវថាមពលដ៏ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
នាយកក្រុមបង្វឹកសត្វបាននិយាយថា ដំរីចំនួន៦ក្បាលជាមួយនឹងគ្រូបង្វឹក៣នាក់និងពេទ្យសត្វម្នាក់បានធ្វើដំណើរតាមយន្តហោះចំណាយពេលជាងមួយថ្ងៃ និងបានឈប់ចាក់សាំងចំនួន២ដងមុននឹងមកដល់គោលដៅ (រុស្ស៊ី)។
ប្រភពបន្តថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅរុស្ស៊ីបាននិយាយថា ការជ្រើសរើសសត្វដំរីទាំងនេះត្រូវបានអនុវត្តន៍ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ប្រមុខដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងអំណរគុណចំពោះប្រទេសមីយ៉ាន់ម៉ានិងបានថតរូប ខណៈពេលកំពុងឱ្យចំណីដល់សត្វដំរីទាំងនោះ។
សត្វដំរីត្រូវបានគេលើកតម្កើងក្នុងប្រទេសមីយ៉ាន់ម៉ាថា ជានិមិត្តរូបនៃអំណាចនិងសំណាងល្អ។ ដោយជំហរការទូតរបស់មីយ៉ាន់ម៉ានេះ គឺជាការលើកតម្កើងពីតួនាទីរបស់សត្វដំរីក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ទូតសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបន្តពីការផ្តួចផ្តើមឡើងស្រដៀងគ្នាក្នុងការបញ្ជូនសត្វដំរីទៅប្រទេសជប៉ុននៅឆ្នាំ២០២៤៕
ដោយ រ៉ាន់ រើយ


-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


