ព័ត៌មានអន្ដរជាតិ
លោក Yoon បន្តមិនសហការជាមួយCIO ដែលទំនងស្នើដីកាចាប់ខ្លួន ដើម្បីឃុំខ្លួនផ្លូវការរហូត២០ថ្ងៃ
ជាថ្មីទៀត លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងដែលរដ្ឋសភាបានបោះឆ្នោតព្យួរអំណាចកាលពាក់កណ្តាលខែធ្នូឆ្នាំ២០២៤ បានបដិសេធមិនទៅឆ្លើយសំណួររបស់ការិយាល័យស៊ើបអង្កេតពុករលួយ (CIO) ជុំវិញ ការចោទប្រកាន់ដាក់ច្បាប់អាជ្ញាសឹកដែលបរាជ័យ។

ប្រធានាធិបតីដែលឡោមព័ទ្ធដោយរឿងក្តីចាក់ស្រេះនេះ ធ្លាប់បានបង្ហាញជំហរថា ការសួរចម្លើយដោយការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) គឺខុសច្បាប់។
ការឃុំខ្លួនលោក Yoon បានឈានចូលដល់ថ្ងៃទី៣នៅថ្ងៃសុក្រនេះ ហើយក៏ជិតផុតកំណត់ដែរសម្រាប់ការនាំខ្លួនទៅសាកសួរ បន្ទាប់ពីសមត្ថកិច្ចចម្រុះប្រមាណ៣០០០នាក់បានទៅនាំខ្លួនដ៏ចម្រូងចម្រាស់កាលថ្ងៃពុធ។
លោក Seok Dong-hyeon មេធាវីនិងជាមិត្តចាស់របស់លោក Yoon ត្រូវបានទីភ្នាក់ងារព័ត៌មាន Yonhap ដកស្រង់សម្តីដោយនិយាយថា៖«លោកប្រធានាធិបតីបានបញ្ជាក់ជំហរមូលដ្ឋានរបស់គាត់អស់ហើយ អំឡុងពេលការសាកសួររបស់ CIO នៅថ្ងៃដំបូង និងមិនឃើញនូវហេតុផលផ្សេង ឬក៏សេចក្តីត្រូវការដើម្បីឆ្លើយតបទៅនឹងប្រភេទសំណួរនិងចម្លើយនៃការចោទសួរនោះទេ»។
កាលពីថ្ងៃពុធ ក្រោយការបញ្ជាក់ជំហររបស់ខ្លួន និងអះអាងថា ការសាកសួររបស់ការិយាល័យស៊ើបអង្កេតពុករលួយ គឺខុសច្បាប់ លោក Yoon បានប្រើប្រាស់សិទ្ធិរក្សាភាពស្ងប់ស្ងាត់មិនឆ្លើយតបសំណួររបស់អ្នកចោទសួរអស់រយៈពេល១០ម៉ោង។
នៅថ្ងៃព្រហស្បតិ៍ លោគ Yoon បានដាក់ពាក្យបណ្តឹងស្នើទៅតុលាការមជ្ឈិមទីក្រុងសេអ៊ូល ដើម្បីពិនិត្យឡើងវិញនូវភាពស្របច្បាប់នៃការឃុំខ្លួនរបស់គាត់ ប៉ុន្តែតុលាការបានច្រានចោលនៅយប់ថ្ងៃព្រហស្បតិ៍ ដោយរក្សាគាត់នៅក្នុងកន្លែងឃុំឃាំង។
CIO ត្រូវបានរំពឹងថា នឹងដាក់ពាក្យបណ្តឹងថ្មីមួយស្នើសុំដីកាចាប់ខ្លួនលោក Yoon ជាផ្លូវការ មុនផុតកំណត់នីតិវិធីឃុំខ្លួន៤៨ម៉ោង ដែលនឹងផុតកំណត់នៅយប់ថ្ងៃសុក្រនេះ។ ក្នុងករណីដែលតុលាការចេញដីកាចាប់ខ្លួន នោះនីតិវិធីឃុំខ្លួននឹងបន្តរហូតដល់២០ថ្ងៃបន្ថែមទៀត។
តាមអ្នកជំនាញផ្លូវច្បាប់នៅប្រទេសកូរ៉េខាងត្បូង ក្នុងករណីលោក Yoon ត្រូវបានចេញដីកាចាប់ខ្លួនជាផ្លូវការ នោះការស៊ើបអង្កេតលើនីតិវិធីព្រហ្មទណ្ឌនឹងត្រូវធ្វើឡើយ ហើយ បើរកឃើញពិរុទ្ធភាព ប្រធានាធិបតី Yoon Suk Yeol អាចមានទោសធ្ងន់រហូតដល់ប្រហារជីវិតឬក៏ត្រូវជាប់ពន្ធនាគារពេញ១ជីវិត៕
ដោយ រ៉ាន់ រើយ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


