ព័ត៌មានអន្ដរជាតិ
ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក
តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥, ខេត្ត Mae Hong Son ភាគពាយព្យប្រទេសថៃ បានកើតមានការរញ្ជួដីចំនួន១៣លើកត្រឹមរយៈពេល២ថ្ងៃ ដោយធ្វើឲ្យពលរដ្ឋភិតភ័យតាំងពីយប់ដល់ព្រឹក។

មន្ទីរតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ ផ្តល់ព័ត៌មានថា ដំបូងឡើយ រញ្ជួយដីបានកើតឡើងនៅម៉ោង១១:៤១នាទីយប់ថ្ងៃអាទិត្យ ជាមួយកម្រិត៣.២រ៉ិចទ័រ ដែលមានជម្រៅ១គីឡូម៉ែត្រនិងចំណុចកណ្តាលក្នុងឃុំ Wiang Nuea នៃស្រុក Pai។
ក្រោយមក ក៏មានការរញ្ជួយជាបន្តបន្ទាប់ទៀត សរុប១៣លើក បើគិតត្រឹមម៉ោង៦:៥៣នាទីព្រឹកថ្ងៃចន្ទ ហើយក្នុងនោះការរញ្ជួយដែលខ្លាំងបំផុត ត្រូវបានគេវាស់កម្រិត៣.៤រ៉ិចទ័រ។
អ្នកស្រុក Pai ប្រាប់ថា ពួកគេភិតភ័យព្រោះតែរំញ័រ ហើយបានចេញក្រៅផ្ទះព្រោះតែខ្លាចកើតរឿងអាក្រក់ ខណៈមានខ្លះមិនបានគេងទាល់តែសោះពេញមួយយប់ ដោយសារអារម្មណ៍ភ័យខ្លាច។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែរញ្ជួយដីនេះមានកម្រិតស្រាល វាមិនបង្កការខូចខាតដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ឬផ្ទះសម្បែង និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ជាមួយគ្នានេះដែរ ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្ត Mae Hong Son បានធ្វើការត្រួតពិនិត្យបឋម និងកំពុងតាមដានស្ថានភាព ក៏ដូចជាផលប៉ះពាល់ ហើយអំពាវនាវដល់ពលរដ្ឋ សូមកុំចលាចល ត្រូវស្តាប់តាមការណែនាំរបស់មន្ត្រី។
សូមបញ្ជាក់ថា ប្រទេសថៃ ឧស្សាហ៍កើតគ្រោះរញ្ជួយដីញឹកញាប់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែភាគច្រើនមានកម្រិតស្រាល ហើយបង្កការខូចខាតតិចតួចប៉ុណ្ណោះ។ ការរញ្ជួយដីខ្លាំងបំផុត គឺកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ ជាមួយកម្រិត ៦.៣ រ៉ិចទ័ ក្នុងស្រុក Mae Lao ខេត្តឈៀងម៉ៃ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសជាង ១០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


