ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត
តាមការចុះផ្សាយរបស់ AP នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិថ្មីមួយទៀត ដោយហាមឃាត់អត្តពលិកកែភេទ ពីការចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត។

ច្បាស់ណាស់ វិធានការនេះនឹងប៉ះពាល់ដល់ការប្រកួតកម្រិតសាលាឬអាជីពទូទាំងប្រទេសតែម្តង ព្រោះថាមិនត្រឹមហាមចូលរួមប្រកួតទេ លោកត្រាំ ថែមទាំងគំរាមដកមូលនិធិពីសាលាឬស្ថាប័នណា ដែលមិនគោរពតាមបទបញ្ជានេះទៀតផង។
មុនស៊ីញេលើបញ្ជា «កុំឲ្យបុរសពាក់ព័ន្ធក្នុងកីឡានារី», ប្រធានាធិបតីអាមេរិក បញ្ជាក់ថា «ចាប់ពីឥឡូវទៅ កីឡាផ្នែកនារី គឺឲ្យតែនារីលេងប៉ុណ្ណោះ»។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ក៏ប្រកាសដែរថា រដ្ឋបាលរបស់លោកនឹងរារាំងអត្តពលិកកែភេទ ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយសហរដ្ឋអាមេរិក រួមទាំងកីឡាអូឡាំពិកនៅទីក្រុង Los Angeles ឆ្នាំ ២០២៨ និងការប្រកួតបាល់ទាត់ពិភពលោកផងដែរ។

តាមពិតទៅ ការចូលប្រកួតរបស់អត្តពលិកកែភេទក្នុងកីឡាផ្នែកនារី បានបង្កភាពចម្រូងចម្រាស់រួចទៅហើយ ដោយអ្នកខ្លះតវ៉ាថា វាជារឿងអយុត្តិធម៌សម្រាប់ស្រ្តី ព្រោះដ្បិតថា ទោះអ្នកទាំងនោះកែភេទក៏ដោយ ប៉ុន្តែពីកំណើតមកពួកគេគឺជាមនុស្សប្រុស ហើយមានធម្មជាតិខ្លាំងជាងមនុស្សស្រី។
ជាក់ស្តែងរឿងថ្មីបំផុតគឺកើតឡើងក្នុងព្រិត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលអ្នកប្រដាល់សញ្ជាតិអាល់ហ្សេរីកែភេទឈ្មោះ Imane Khelif យកឈ្នះកីឡាការិនីតៃវ៉ាន់ Lin Yu-ting។
ភ្លាមៗមានប្រតិកម្មនិងមតិរិះគន់ដូចទឹកបាក់ទំនប់ទៅលើគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការដែលអនុញ្ញាតឲ្យរឿងអយុត្តិធម៌បែបនេះកើតឡើង ប៉ុន្តែទោះយ៉ាងណា IOC បាននិយាយការពារខ្លួន ហើយនៅតែរក្សាលទ្ធផលដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ិកស៊ិក ដាក់ពង្រាយទ័ព ១ម៉ឺននាក់នៅព្រំដែន ក្រោយការគំរាមដាក់ពន្ធរបស់ ត្រាំ

-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល