ព័ត៌មានអន្ដរជាតិ
ពូទីន បណ្ដេញប្រធានក្រុមហ៊ុនអវកាសរដ្ឋ ជុំវិញការបរាជ័យបេសកកម្មនៅភពព្រះចន្ទ
លោក វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបណ្ដេញអគ្គនាយកក្រុមហ៊ុនអវកាសជាតិ លោក Yuri Borisov កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥ ក្រោមមូលហេតុដើម្បីមានការអភិវឌ្ឍបន្ថែម ក្រោយទទួលរងភាពអាម៉ាសពាក់ព័ន្ធនឹងការបរាជ័យបេសកកម្មរបស់រុស្ស៊ីនៅលើភពព្រះចន្ទ។

នៅក្នុងសេចក្ដីថ្លែងការណ៍ វិមានក្រឹមឡាំង បាននិយាយថា លោក Borisov ដែលគ្រប់គ្រងក្រុមហ៊ុនអវកាស Roscosmos ចាប់តាំងពីឆ្នាំ២០២២ ត្រូវបានជំនួសតំណែងដោយលោក Dmitry Bakanov អនុរដ្ឋមន្ត្រីសាធារណការ ដែលធ្លាប់បើកក្រុមហ៊ុនផ្កាយរណប មុនចូលបម្រើការងារក្នុងជួររដ្ឋាភិបាល។
បន្ទាប់មក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញមកបញ្ជាក់ថា វិមានក្រឹមឡាំងមិនមានការចោទប្រកាន់ ឬបណ្ដឹងអ្វីលើលោក Borisov នោះទេ ហើយការដកគាត់ចេញពីតំណែងនេះគឺគ្រាន់តែជាការផ្លាស់ប្ដូរមុខងារតែប៉ុណ្ណោះ។
នៅក្រោមអាណត្តិគ្រប់គ្រងរបស់លោក Borisov រុស្ស៊ីបានបរាជ័យបេសកកម្មលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៤៧ឆ្នាំ ពេលដែលយានគ្មានមនុស្សបើក Luna-25 បានផ្ទុះឆេះនៅលើផ្ទៃដីភពព្រះចន្ទ ខណៈព្យាយាមចុះចតកាលពីខែសីហាឆ្នាំ២០២៣។
បន្ថែមពីនេះ ព្រះរដ្ឋអាជ្ញារុស្ស៊ី ធ្លាប់បានចោទប្រកាន់អនុប្រធានក្រុមហ៊ុន Roscosmos និងបក្ខពួកពីររូបផ្សេងទៀត ពាក់ព័ន្ធនឹងការកឹបកេងប្រាក់ប្រមាណ ៤,៥លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


