ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ២៤នាក់ ដែលរត់ចេញពីកម្ពុជា
កាលពីចុងសប្តាហ៍ មនុស្សចំនួន២៤នាក់ ដែលជាប់សង្ស័យក្នុងអំពើឆបោកតាមអនឡាញ ត្រូវប៉ូលិសវៀតណាម ចាប់ខ្លួនបានក្រោយរត់ចេញពីប្រទេសកម្ពុជា។

តាមការចុះផ្សាយរបស់ VN Express, ប៉ូលិសខេត្ត តៃនិញ អះអាងថា អ្នកទាំងនោះគឺសុទ្ធសឹងជាជនជាតិវៀតណាម មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមអនឡាញទ្រង់ទ្រាយធំ សរុបជាទឹកប្រាក់មានចំនួន ៣៩.៥លានដុល្លារអាមេរិក ដោយបោកជនរងគ្រោះឲ្យដាក់ទុនវិនិយោគក្នុងកាស៊ីណូអនឡាញ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសវៀតណាម មិនបញ្ចេញអត្តសញ្ញាណអ្នកទាំងអស់នោះឡើយ ដោយអះអាងថា ពួកគេត្រូវបើកការស៊ើបអង្កេតសិន។

ពាក់ព័ន្ធករណីឆបោកនេះដែរ នៅប្រទេសថៃឯណោះ កាលពីដើមខែកុម្ភៈ មេខ្លោងមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ ( Call- Center) ជាជនជាតិចិនចំនួន២នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ខណៈប៉ូលិសបានរឹបអូសទ្រព្យសម្បត្តិមានតម្លៃ៤៥ម៉ឺនដុល្លារអាមេរិក។
ជនសង្ស័យទាំងពីរឈ្មោះ Ye Wanyou អាយុ២៩ឆ្នាំ និង Li Weijie អាយុ៣០ឆ្នាំ គឺមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកឆ្លងដែននិងប្រតិបត្តិការលាងលុយដែលមានគោលដៅលើជនរងគ្រោះតាមអ៊ីនធឺណិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសថៃចាប់ខ្លួនមេខ្លោង Call-Center ចិន២នាក់នៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


