ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ឥណ្ឌាមានលុយច្រើនណាស់ ម្ដេចត្រូវការលុយ២១លានដុល្លារពីអាមេរិកសម្រាប់ការបោះឆ្នោត?
បន្ទាប់ពីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានលុបចោលមូលនិធិចំនួន២១លានដុល្លារ ដែលត្រូវបានផ្ដល់ឲ្យសម្រាប់«ចំនួនអ្នកបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា» លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌាជាមួយនឹងកំណើនសេដ្ឋកិច្ចនិងអត្រាពន្ធខ្ពស់មិនត្រូវការជំនួយហិរញ្ញវត្ថុបែបនេះទេ ហើយថា លុយពន្ធរបស់ជនជាតិអាមេរិកម្ដេចក៏យកទៅជួយដំណើរការបោះឆ្នោតបរទេសទៅវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩កុម្ភៈនេះ លោក ត្រាំ បានចោទសួរថា៖ «ហេតុអ្វីបានជាយើងផ្តល់ប្រាក់ចំនួន ២១លានដុល្លារដល់ប្រទេសឥណ្ឌាសម្រាប់ចំនួនអ្នកបោះឆ្នោត? យើងត្រូវផ្តោតលើការបោះឆ្នោត និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងផ្ទាល់»។ មេដឹកនាំរូបនេះ បានបន្ថែមថា៖ «ឥណ្ឌាមានលុយច្រើន។ ពួកគេជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានពន្ធខ្ពស់បំផុតក្នុងពិភពលោក។ វាពិបាកសម្រាប់យើងក្នុងការចូលទៅទីនោះព្រោះពន្ធរបស់ពួកគេខ្ពស់ណាស់»។
ជំនួយរបស់អាមេរិកនេះ ដើមឡើយត្រូវបានបែងចែកទៅឲ្យសម្ព័ន្ធសម្រាប់ការបោះឆ្នោត និងការពង្រឹងដំណើរការនយោបាយ (CEPPS) ក្នុងគោលបំណងលើកកម្ពស់ការចូលរួមបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា។ ការលុបចោលជំនួយនេះ បានបង្កឲ្យមានប្រតិកម្មពីឥស្សរជននយោបាយឥណ្ឌាជាច្រើន។
សមាជិកនៃគណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច កន្លងមកបានរិះគន់មូលនិធិពីអាមេរិកនេះ ដោយលើកឡើងថា វាបង្ហាញពីការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងដំណើរការបោះឆ្នោតរបស់ឥណ្ឌា។
ការលុបជំនួយ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលនាពេលថ្មីៗរវាងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងលោក ត្រាំ ក្នុងអំឡុងពេលដែលមានការព្រួយបារម្ភអំពីការជាប់ពាក់ព័ន្ធរបស់អាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា។ បន្ថែមពីលើជំនួយរបស់ឥណ្ឌា មូលនិធិដែលបានកំណត់សម្រាប់ការពង្រឹងនយោបាយនៅក្នុងប្រទេសបង់ក្លាដែស និងគម្រោងសកលផ្សេងទៀតក៏ត្រូវបានលុបចោលផងដែរ។

ជំហររបស់លោក ត្រាំ លើការកាត់ជំនួយអន្តរជាតិសម្រាប់ការបោះឆ្នោត គឺស្របតាមគោលនយោបាយដ៏ទូលំទូលាយរបស់លោកគឺ «America First» ដោយប្តូរទិសដៅមូលនិធិយកទៅប្រើសម្រាប់សន្តិសុខការបោះឆ្នោត និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកជំនួសវិញ។
ការសម្រេចចិត្តលុបចោលការផ្តល់មូលនិធិរបស់អាមេរិកទំនងជាមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតរបស់ឥណ្ឌាដោយផ្ទាល់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាបង្កើតជាសំណួរអំពី អនាគតនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងឥណ្ឌា លើគំនិតផ្តួចផ្តើមប្រជាធិបតេយ្យ និងថាតើកម្មវិធីជំនួយការបោះឆ្នោតបរទេសផ្សេងទៀតនឹងប្រឈមមុខនឹងការត្រួតពិនិត្យស្រដៀងគ្នានេះដែរឬក៏យ៉ាងណា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


