ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ថ្កោលទោសសមយុទ្ធយោធារបស់ចិននៅក្បែរឆ្នេររបស់ខ្លួន
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា យោធាចិនបានបង្កើតតំបន់សមយុទ្ធយោធាមួយសម្រាប់ «ការហ្វឹកហាត់បាញ់ប្រហារ» ចម្ងាយប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគនិរតីរបស់កោះតៃវ៉ាន់ដោយគ្មានការជូនដំណឹងជាមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

តៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ត្រូវបានចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរម្តងហើយម្តងទៀតអំពីសកម្មភាពយោធារបស់ចិន រួមទាំងការធ្វើសមយុទ្ធជាច្រើនជុំកោះនេះក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថាមុនម៉ោង៩ព្រឹកថ្ងៃពុធ តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន ៣២គ្រឿងកំពុងធ្វើសមយុទ្ធត្រៀមប្រយុទ្ធរួមគ្នាជាមួយនាវាចម្បាំងចិននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
ក្នុងអំឡុងពេលនេះ ចិនថែមទាំងបានបំពានលើការអនុវត្តអន្តរជាតិដោយចេតនាដោយបង្កើតកន្លែងធ្វើសមយុទ្ធនៅក្នុងដែនទឹកប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃ Kaohsiung និង Pingtung ដោយគ្មានការជូនដំណឹងជាមុនការហ្វឹកហាត់បាញ់ប្រហារនោះទេ។
ក្រសួងការពារជាតិតៃវ៉ាន់ក៏បានឲ្យដឹងដែរថាការហ្វឹកហ្វឺនបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃជើងហោះហើរអន្តរជាតិ និងការដឹកជញ្ជូន និងជាការញុះញង់ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ តៃវ៉ាន់ក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួនដើម្បីឃ្លាំមើលផងដែរ។ ទោះយ៉ាងពាក់ព័ន្ធបញ្ហានេះមិនមានការបញ្ជាក់ភ្លាមៗពីប្រទេសចិនថាខ្លួនកំពុងធ្វើសមយុទ្ធថ្មីនៅជុំវិញកោះតៃវ៉ាន់នោះទេ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


