ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ផ្តល់សំណងខ្ទង់ម៉ឺនដុល្លារ បើអ្នកចាក់វ៉ាក់សាំងហើយមានប្រតិកម្ម
ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទទី២២ខែមីនា បានប្រកាសថា ខ្លួនបានបង្កើតមូលនិធិសំណងចំនួន២.៤លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំងកូវីដ ដែលទទួលរងប្រតិកម្មធ្ងន់ធ្ងរដោយសារតែការចាក់ថ្នាំ។

ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងដល់បុគ្គលិកជួរមុខជិត៤៣០,០០០នាក់រួចទៅហើយ ដែលភាគច្រើនបានទទួលដូសដំបូងនៃវ៉ាក់សាំង ដែលត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ក្រោមមូលនិធិថ្មីនេះ បុគ្គលរូបណាដែលត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែប្រតិកម្មវ៉ាក់សាំង នឹងមានសិទ្ធិទទួលបានទឹកប្រាក់ចំនួន ៥០,០០០រីងហ្គីត (១២,១៧១ដុល្លារអាមេរិក) ហើយប្រសិនបើលទ្ធផលបណ្តាលឲ្យមានពិការភាពឬស្លាប់ នឹងទទួលបានប្រាក់ ៥០០,០០០រីងហ្គីត។

លោក Adham និយាយថា អាជ្ញាធរសុខាភិបាលបានកត់ត្រានូវប្រតិកម្មមិនល្អចំពោះចាក់វ៉ាក់សាំងចំនួន២០ករណី គិតត្រឹមថ្ងៃទី១៨ខែមីនា ដោយមានបញ្ហាដូចជារមាស់ ដកដង្ហើមខ្លីនិងញ័រទ្រូងជាដើម។
ដោយមិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង លោក Adham បានប្រាប់សន្និសីទកាសែតថា “មិនទាន់មានការស្លាប់ណាមួយ ទាក់ទងទៅនឹងវ៉ាក់សាំងនៅឡើយទេ”។

យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមកាលពីថ្ងៃទី២៣ខែកុម្ភៈ ដោយប្រើវ៉ាក់សាំង Pfizer-BioNTech ខណៈអាជ្ញាធរទើបចាប់ផ្តើមចាក់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ចិននៅថ្ងៃទី១៨ខែមីនាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ជាង ៣៣០,០០០ករណីនិងមានអ្នកស្លាប់ ១,២៣៣នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងការពារកូវីដ ផលិតក្នុងស្រុកលើមនុស្ស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


