ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ឱ្យដកទ័ពចេញពីលីបង់និងស៊ីរី
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Axios របស់សហរដ្ឋអាមេរិក ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែល ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ថា កងទ័ពអ៊ីស្រាអែល គួរតែដកចេញពីប្រទេសស៊ីរី និងលីបង់ អំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
មន្ត្រីអាមេរិកម្នាក់ បានប្រាប់ Axios ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា វត្តមានរបស់យោធាអ៊ីស្រាអែលនៅលើទឹកដីស៊ីរីអាចបង្កើតនូវភាពតានតឹង និងអាចនាំឱ្យកាន់តែមានភាពតានតឹងបន្ថែមទៀត។

យោងតាមមន្ត្រីរូបនោះ លោក ត្រាំ ត្រូវបានគេចោទថា បានប្រាប់ លោក ណេតាន់យ៉ាហ៊ូ ថា៖ « ពួកគេ[ស៊ីរីនិងលីបង់] មិនចង់ឱ្យអ្នកនៅទីនោះទេ។ អ្នកគួរតែពិនិត្យមើលការដាក់ពង្រាយទ័ពឡើងវិញ»។
ដោយឡែក កងទ័ពអ៊ីស្រាអែល IDF អះអាងថា មិនមានការផ្លាស់ប្តូរណាមួយលើដីដែលខ្លួនកាន់កាប់នោះទេ ហើយក៏មិនមានការចង្អុលបង្ហាញថា ស្ថានភាពនឹងផ្លាស់ប្តូរភ្លាមៗនោះដែរ។
ក្នុងចំណោមការវិវត្តន៍នានា លោក ណេតាន់យ៉ាហ៊ូ កំពុងមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Walla នៅល្ងាចថ្ងៃអង្គារ។
របាយការណ៍នេះបានកើតឡើង ពេលអ៊ីស្រាអែល និងលីបង់បានបន្តកិច្ចចរចាសន្តិភាពនៅទីក្រុងរ៉ូម ដើម្បីពិភាក្សាអំពីការអនុវត្តក្របខ័ណ្ឌត្រីភាគីរវាងអ៊ីស្រាអែល លីបង់ និងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន មានគោលបំណងដកហូតអាវុធពីក្រុមភេរវករហេសបូឡារបស់លីបង់ និងសម្រួលដល់ការដកកងទ័ព IDF ចេញពីភាគខាងត្បូងប្រទេសលីបង់។
ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ អ៊ីស្រាអែលបានយល់ព្រមដកកងទ័ពចេញពីតំបន់ពីរ ដោយអនុញ្ញាតឱ្យកងទ័ពលីបង់គ្រប់គ្រងតំបន់ទាំងនោះ និងអនុវត្តវិធានការ ដើម្បីដកហូតអាវុធពីក្រុមហេសបូឡា៕
សម្រួល៖ ណឺ មិនា
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


