ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទីពីរ ទៅកាន់មជ្ឈិមបូព៌ា
សហរដ្ឋអាមេរិក បានបញ្ជាឲ្យដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងទីពីររបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Maritime Executive កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ នាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson កំពុងធ្វើដំណើរចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមជាមួយនាវា USS Harry S. Truman ដែលកំពុងឈរជើងនៅមជ្ឈិមបូព៌ា។ កន្លងមក USS Carl Vinson បានធ្វើប្រតិបត្តិការនៅអាស៊ីបូព៌ា ដោយមានកិច្ចសហការជាមួយជប៉ុន និងកូរ៉េខាងត្បូង។
សកម្មភាពយុទ្ធសាស្ត្រនេះ មានគោលបំណងពង្រឹងវត្តមានយោធាអាមេរិកចំពេលមានអរិភាពកើនឡើង ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការអ៊ីស្រាអែលឡើងវិញប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងការវាយប្រហារដោយមីស៊ីលពីក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន សំដៅលើអ៊ីស្រាអែល។ ការពង្រឹងវត្តមានកងទ័ពជើងទឹក មានបំណងទប់ស្កាត់ការឈ្លានពានបន្ថែមទៀត និងធានាស្ថិរភាពក្នុងតំបន់។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើជំហររឹងមាំប្រឆាំងនឹងហ៊ូធី ដែលជាក្រុមសកម្មប្រយុទ្ធមានការគាំទ្រដោយអ៊ីរ៉ង់ ហើយលោកក៏បានទាមទារឲ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពណាមួយដែលគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តនៅក្នុងតំបន់។

សូមបញ្ជាក់ថា នាវា USS Carl Vinson គឺជានាវាផ្ទុកយន្តហោះខ្នាតយក្សមួយនៅលើពិភពលោក ដែលត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៨២។ វាត្រូវបានគេដាក់ឈ្មោះតាមលោក Carl Vinson ជាសមាជិកសភាមួយរូប ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកងនាវាចរណ៍របស់សហរដ្ឋអាមេរិក។
នាវាផ្ទុកយន្តហោះចម្បាំងនេះ មានទម្ងន់ជាង ១០ម៉ឺនតោន និងប្រវែង ៣៣៣ម៉ែត្រ អាចបើកក្នុងល្បឿន ៥៦គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងប្រហែលជាង ៦០គ្រឿង ដូចជា F/A-18 Super Hornets, EA-18G Growlers និង E-2D Hawkeyes៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


