ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីហុងគ្រី ចាញ់ឆ្នោតធ្ងន់ធ្ងរ បាត់បង់តំណែងធ្លាប់កាន់កាប់ ១៦ឆ្នាំ
ប្រវត្តិសាស្រ្តថ្មីត្រូវបានចារក្នុងប្រទេសហុងគ្រី លោកនាយករដ្ឋមន្ត្រីViktor Orbán បានចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរ បាត់បង់អំណាចដែលកាន់កាប់អស់រយៈពេល១៦ឆ្នាំមកហើយ។

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ គណបក្ស Fidesz របស់លោកបានបរាជ័យក្រោមស្នាដៃគណបក្សប្រឆាំង Tisza ដឹកនាំដោយលោក Peter Magyar ក្នុងសំឡេង៣៩%ទល់នឹង៥២%។
ជ័យជម្នះភ្លូកទឹកភ្លូកដីនេះ ធ្វើឲ្យគណបក្ស Tisza ទទួលបានអាសន្នៈ ១៣៨ ក្នុងចំណោម ១៩៩ នៅក្នុងសភាជាតិ ដែលផ្តល់ឲ្យពួកគេនូវអំណាច «សំឡេងភាគច្រើនលើសលប់» ដែលអាចកែប្រែរដ្ឋធម្មនុញ្ញបាន។

លោក Orbán បានចេញមុខទទួលស្គាល់បរាជ័យនៅយប់ថ្ងៃបោះឆ្នោត ដោយលោកបានថ្លែងថា លទ្ធផលនេះគឺជារឿងឈឺចាប់ប៉ុន្តែច្បាស់លាស់។ លោកក៏ផ្ញើសារអបអរសាទរទៅកាន់លោក Péter Magyar ផងដែរ។
សូមជម្រាបថានេះគឺជាការបញ្ចប់យុគសម័យ «លទ្ធិប្រជាធិបតេយ្យអសេរី» ដែលលោក Orbán ខំកសាងអស់រយៈពេល ១៦ ឆ្នាំមកហើយ។
លោក Orbán គឺជាបុគ្គលដែលបង្ហាញជំហរម៉ឺងម៉ាត់គាំទ្ររុស្ស៊ីក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន។ គោលនយោបាយនេះ ធ្វើឲ្យប្រជាជនខ្លួនមិនពេញចិត្តឡើយ ជាហេតុនាំឲ្យយុវជនហុងគ្រីយ៉ាងច្រើនសន្ធឹកសន្ធាប់បានចេញទៅបោះឆ្នោត ដើម្បីទាមទារការផ្លាស់ប្តូរ និងចង់ឲ្យប្រទេសវិលត្រឡប់ទៅរកគន្លងសហភាពអឺរ៉ុបវិញ។
ម្យ៉ាងប្រជាជនហុងគ្រីជាច្រើន ក៏មានការធុញទ្រាន់នឹងការចោទប្រកាន់ពីអំពើពុករលួយក្នុងរដ្ឋាភិបាល ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


