ព័ត៌មានអន្ដរជាតិ
UN៖ មានការវាយប្រហាររបស់អ៊ីស្រាអែល ៣៦លើកសម្លាប់សុទ្ធតែស្ត្រីនិងកុមារសុទ្ធតែម្តង
អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា សុទ្ធតែជាស្ត្រី និងកុមារប៉ាឡេស្ទីន ក្នុងការវាយប្រហារយ៉ាងហោចណាស់៣៦លើកចាប់តាំងពីពាក់កណ្តាលខែមីនាមក។ នេះបើយោងតាមការចេញផ្សាយរបស់សារប័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែមេសានេះ។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រថា ការិយាល័យលោកស្រីបានកត់ត្រាការវាយប្រហាររបស់អ៊ីស្រាអែលចំនួន២២៤លើកលើអគារលំនៅដ្ឋាន និងតង់ជំរំជនភៀសខ្លួននៅតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី១៨ខែមីនាដល់ថ្ងៃទី០៩ខែមេសា។ អ្នកស្រីបាននិយាយថា៖«នៅក្នុងចំណោមការវាយប្រហារទាំងអស់ មាន៣៦លើកមានអ្នកស្លាប់មានតែស្ត្រីនិងកុមារប៉ុណ្ណោះ»។
ការរកឃើញនេះកើតឡើងនៅពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង១៥០០នាក់ចាប់តាំងពីបទឈប់បាញ់ត្រូវបានបំពានជាថ្មីកាលពីខែមីនា។ នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលប៉ាឡេស្ទីន។

ស្របពេលជាមួយគ្នានេះអ៊ីស្រាអែលក៏បិទផ្លូវផ្ដល់ជំនួយទាំងស្រុងដែលនាំឱ្យអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សព្រមានថាស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតកំពុងអស់យ៉ាងឆាប់រហ័ស។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កកាលពីដើមសប្តាហ៍នេះថា «រយៈពេលជាងមួយខែនេះគ្មានជំនួយទៅកាន់តំបន់ហ្គាហ្សាទេ និងថាហ្កាហ្សាគឺជាវាលពិឃាដ ហើយជនស៊ីវិលស្ថិតក្នុងរង្វិលជុំស្លាប់គ្មានទីបញ្ចប់»។
ទោះយ៉ាងណាអ៊ីស្រាអែលបានប្តេជ្ញាថានឹងបន្តការវាយលុកដណ្តើមយកទឹកដីថ្មីនៅតំបន់ហ្គាហ្សាភាគខាងត្បូងថែមទៀត។ យោធាអ៊ីស្រាអែលក៏បានចេញបញ្ជាជម្លៀសជាបន្តបន្ទាប់ផងដែរ។ បើទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ជនជាតិប៉ាឡេស្ទីនប្រហែល ៤០០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់នៅថ្ងៃទី ១៨ខែមីនា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


