ព័ត៌មានអន្ដរជាតិ
កុមារប្រមាណ៦ម៉ឺននាក់នៅហ្គាហ្សាប្រឈមខ្វះអាហារូបត្ថម្ភខ្លាំង ខណៈអ៊ីស្រាអែលរារាំងជំនួយ
យ៉ាងហោចណាស់មានកុមារ ៦០០០០នាក់នៅតំបន់ហ្គាហ្សាប្រឈមមុខនឹងផលវិបាកសុខភាពធ្ងន់ធ្ងរដោយសារតែកង្វះអាហារូបត្ថម្ភ ដោយការផ្គត់ផ្គង់ស្បៀងអាហារបានធ្លាក់ចុះ ដោយសារការរារាំងការផ្គត់ផ្គង់ជំនួយរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែមេសានេះ។

ក្រសួងសុខាភិបាលនៅហ្គាហ្សា បានព្រមានថា កង្វះអាហារូបត្ថម្ភនិងទឹកផឹកនឹងធ្វើឱ្យមានបញ្ហាប្រឈមសុខភាពលើកុមារ ជាមួយនឹងការបន្តហាមប្រាមលើការចាក់វ៉ាក់សាំងដល់កុមារ ជាពិសេសការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង។
សេចក្តីថ្លែងការណ៍របស់ក្រសួងនេះ បានធ្វើឡើងកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានច្រានចោលសំណើថ្មីរបស់អ៊ីស្រាអែលដើម្បីគ្រប់គ្រងការផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា។
លោក Antonio Guterres ក៏ដែរថា «ហ្គាហ្សាគឺជាវាលពិឃាត ហើយជនស៊ីវិលស្ថិតនៅក្នុងរង្វង់មរណៈគ្មានទីបញ្ចប់» និងបានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីធានាថា ស្បៀងអាហារ និងការផ្គត់ផ្គង់នានា បានទៅដល់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា។

គ្មានជំនួយណាមួយត្រូវបានផ្ដល់ទៅឱ្យប្រជាជនចំនួន ២,៣ លាននាក់នៅហ្គាហ្សាទេ ចាប់តាំងពីថ្ងៃទី២ខែមីនា ខណៈដែលអ៊ីស្រាអែលបន្តបិទច្រកព្រំដែនសំខាន់ៗ រារាំងការនាំចូលអ្វីៗគ្រប់យ៉ាងតាំងពីអាហារ រហូតដល់ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈ។
បញ្ហានេះបានបង្ខំឱ្យបិទមជ្ឈមណ្ឌលផ្ដល់អាហារូបត្ថម្ភចំនួន២១ ដែលរំខានដល់ការថែទាំកុមារប្រហែល ៣៥០ នាក់ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងររួចទៅហើយ។ លើសពីនេះយោធាអ៊ីស្រាអែលបានបញ្ឈប់លំហូរទឹកពីក្រុមហ៊ុនអ៊ីស្រាអែល Mekorot ទៅកាន់តំបន់ហ្គាហ្សា កាលពីសប្តាហ៍មុន ដោយបានកាត់បន្ថយ ៧០ ភាគរយនៃការផ្គត់ផ្គង់ទឹកសរុបរបស់ប៉ាឡេស្ទីន និងកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈផងដែរ។
កាលពីខែមុន កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ក៏បានព្រមានថា មនុស្សរាប់សែននាក់នៅហ្គាហ្សាប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ ដោយសារការពង្រីកសកម្មភាពយោធារបស់អ៊ីស្រាអែលរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការជំនួយស្បៀងអាហារ។
គួរបញ្ជាក់ថាអ៊ីស្រាអែលបានប្រើយុទ្ធសាស្រ្តបិទផ្លូវផ្ដល់ជំនួយមនុស្សធម៌អន្តរជាតិម្តងហើយម្តងទៀត ដែលដាក់សម្ពាធដល់ប្រជាជនប៉ាឡេស្ទីនក្នុងរយៈពេល ១៨ ខែនៃសង្គ្រាមដ៏បំផ្លិចបំផ្លាញលើតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សជាង ៥០០០០នាក់បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


