ព័ត៌មានអន្ដរជាតិ
កងទ័ព Karen មីយ៉ាន់ម៉ា បញ្ជូនជនបរទេស២៧៧នាក់ទៅពិនិត្យសញ្ជាតិ ត្រៀមធ្វើមាតុភូមិនិវត្តន៍
កងទ័ពពុទ្ធសាសនាការ៉ែនប្រជាធិបតេយ្យ (DKBA) បានដឹកជញ្ជូនជនបរទេសចំនួន ២៧៧នាក់ ដែលពាក់ព័ន្ធនឹងការការឆបោកតាមអ៉ីនធឺណិត (Call-Center) ទៅកាន់កីឡដ្ឋានក្នុងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រដើម្បីផ្ទៀងផ្ទាត់បញ្ជាក់សញ្ជាតិ មុនពេលធ្វើមាតុភូមិនិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី១៩ខែមេសានេះ។

ការបញ្ជូននេះដោយប្រើរថយន្តចំនួនបួន របស់ទាហាន DKBA ដោយបានផ្លាស់ទីអ្នកជាប់ឃុំជាជនជាតិបរទេសទាំងនោះពីតំបន់គម្រោង Tai Chang 1 ក្បែរភូមិ Chong Kaeb ស្រុក Phop Phra ខេត្ត Tak ទៅកីឡដ្ឋានក្នុងរដ្ឋ Karen។
សកម្មភាពនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់អ្នកជាប់ឃុំកាលពីថ្ងៃទី១៣ខែមេសា ដែលបានឈានដល់ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងទាហាន DKBA និងជនបរទេសទាំងនោះ ខណៈដែលពួកគេប៉ុនប៉ងឆ្លងទន្លេ Moei ចូលប្រទេសថៃ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅ Mae Sot មន្ត្រីមីយ៉ាន់ម៉ានឹងចាប់ផ្ដើមផ្ទៀងផ្ទាត់សញ្ជាតិរបស់អ្នកជាប់ឃុំទាំងនោះមុនពេលនិរទេសទៅកាន់ប្រទេសរៀងៗខ្លួន។

មានការកត់សម្គាល់ថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត (Call-Center) បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសដោយសន្យាថានឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។
អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតក្រោមសម្ពាធពីប្រទេសចិនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនោះ បានបង្ក្រាបលើប្រតិបត្តិការឆបោកក្នុងប៉ុន្មានខែចុងក្រោយនេះ ជនបរទេសសរុបចំនួន៦១៦៣នាក់ដែលភាគច្រើនមកពីប្រទេសចិនត្រូវបានផ្ទេរទៅកាន់ប្រទេសថៃចាប់តាំងពីថ្ងៃទី ២០ខែកុម្ភៈ មុនការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសពួកគេវិញ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១២០ ០០០នាក់ ដែលភាគច្រើនជាបុរសជនជាតិចិន ប្រហែលជាកំពុងធ្វើការនៅក្នុង Call-Center នៅមីយ៉ាន់ម៉ាទាំងបង្ខំ៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


