ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា អ៊ុយក្រែន នឹងខ្ទេចឆាប់ៗ បើមិនព្រមចរចាជាមួយ រុស្ស៊ី
ក្នុងបទសម្ភាសជាមួយកាសែត The Atlantic កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសអ៊ុយក្រែននឹងខ្ទេចក្នុងពេលឆាប់ៗ បើសិនជាមិនព្រមចូលតុចរចាជាមួយរុស្ស៊ី។

ឆ្លើយតបទៅសំណួរថាតើលោកអាណិតអ៊ុយក្រែនទេ? ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និយាយថា វាជាការពិត! គោលនយោបាយរបស់លោកគឺជួយទីក្រុងកៀវ ប៉ុន្តែអ៊ុយក្រែនអាចប្រឈមនឹងបរាជ័យនាពេលអនាគដ៏ខ្លីខាងមុខ បើមិនព្រមចូលមកកាន់តុចរចាជាមួយរុស្ស៊ីទេនោះ។ រុស្ស៊ីគឺជាម៉ាស៊ីនសង្គ្រាមដ៏ធំ បើមិនអ៊ីចឹងសាកមើលទៅ។
ស្របពេលជាមួយគ្នានោះដែរ លោកព្រមានថា ការអូសបន្លាយពេលសង្គ្រាមជាបន្តទៀត មិនបាននាំផលល្អអ្វីដល់ប្រទេសនេះនោះទេ។
នេះមិនមែនជាលើកដំបូងឡើយដែលលោកត្រាំ ព្រមានអំពីបរាជ័យរបស់អ៊ុយក្រែនក្នុងសង្គ្រាម។ ជាក់ស្តែងកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ក៏ព្រមានដែរថា អ៊ុយក្រែន អាចបាត់ប្រទេសទាំងមូលតែម្តង បើលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅតែរឹងទទឹងមិនព្រមចូលតុចរចាជាមួយទីក្រុងមូស្គូ។

កាលនោះ លោកត្រាំ បានបង្ហាញសារបែបនេះលើបណ្តាញសង្គម Truth Social ហើយថែមទាំងចោទប្រធានាធិបតីអ៊ុយក្រែនជាសាធារណៈថា បានធ្វើឲ្យខូចដល់កិច្ចចរចាសន្តិភាព ព្រោះតែការបដិសេធទទួលស្គាល់តំបន់គ្រីមៀថាជារបស់រុស្ស៊ីផងដែរ។
ក្រោយការព្រមានរបស់លោកត្រាំមិនបានប៉ុន្មានផង មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ស្រាប់តែប្រកាសបើកចិត្តជានិច្ចចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ហើយរំពឹងថា ទីក្រុងកៀវ ក៏បើកចិត្តដូចគ្នាដែរ។
យ៉ាងណា លោកពូទីនព្រមានថា ទីក្រុងមូស្គូ នឹងនៅតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រោះកងទ័ពអ៊ុយក្រែននិងបរទេស បានប្រើទីតាំងទាំងនេះជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូលកាន់តំណែងបាន១០០ថ្ងៃ ត្រាំ ធ្វើរឿង៦យ៉ាង ផ្អើលពិភពលោក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


