ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ខលទៅអបអរ និងណាត់ជួបផ្ទាល់ជាមួយមេដឹកនាំថ្មីរបស់កាណាដា
នៅក្នុងការសន្ទនាតាមទូរសព្ទកាលពីថ្ងៃទី២៩ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអបអរសាទរនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ចំពោះជ័យជម្នះក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។

យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី៣០ខែមេសានេះ មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់របស់កាណាដា និងសហរដ្ឋអាមេរិកដែលធ្វើការរួមគ្នា ក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យ ហើយបានយល់ព្រមជួបប្រជុំគ្នាដោយផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខ។
គណបក្សសេរីនិយមរបស់លោក Carney ទទួលបានអាសនៈចំនួន ១៦៩ ក្នុងចំណោមអាសនៈចំនួន ៣៤៣ នៅក្នុងការបោះឆ្នោតជាតិកាណាដា។ ការបោះឆ្នោតត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា រួមទាំងជម្លោះពាណិជ្ជកម្ម និងសុន្ទរកថាដ៏ចម្រូងចម្រាសរបស់លោក ត្រាំ ដូចជា ការទាមទារឲ្យកាណាដាក្លាយជារដ្ឋទី៥១របស់អាមេរិក ជាដើម។
យុទ្ធនាការរបស់លោក Carney បានផ្តោតលើការការពារអធិបតេយ្យភាព និងសេដ្ឋកិច្ចរបស់កាណាដា ដោយសន្យាថានឹងរក្សាពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក រហូតទាល់តែមានកិច្ចចរចារវាងភាគីទាំងពីរ។ លោកក៏បានសន្យាថានឹងផ្តល់ការបន្ធូរបន្ថយពន្ធសម្រាប់វណ្ណៈកណ្តាល រក្សាគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយនិរន្តរភាព និងលើកកម្ពស់សេវាសាធារណៈផងដែរ។
កិច្ចប្រជុំនាពេលខាងមុខរវាងលោក ត្រាំ និងលោក Carney នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ហើយអ្នកសង្កេតការណ៍រំពឹងថានឹងមានការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ជាមួយនឹងក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹង និងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក៕
ដោយ៖ ឈាង
ចុចអាន៖ គណបក្សលោក Mark Carney ឈ្នះការបោះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រីកាណាដាពេញសិទ្ធិ
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


