ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មអ៊ីរ៉ង់ និងចិន ពាក់ព័ន្ធនឹងការផលិតមីស៊ីលបាលិស្ទិករបស់ក្រុងតេហេរ៉ង់
កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបណ្តាញអង្គភាពចំនួន ៦ និងបុគ្គលចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ និងប្រទេសចិន ដោយចោទប្រកាន់ពួកគេថាបានទិញធាតុផ្សំសម្រាប់ផលិតមីស៊ីលបាលិស្ទិកជំនួសមុខឲ្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។

អង្គភាពដែលរងទណ្ឌកម្ម មានក្រុមហ៊ុនចំនួន៥ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន និងក្រុមហ៊ុនចំនួន១ នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលបុគ្គលទាំង៦នាក់សុទ្ធតែមានមូលដ្ឋាននៅអ៊ីរ៉ង់។
ក្រសួងរតនាគារអាមេរិក បានបញ្ជាក់ថា បណ្តាញក្រុមខាងលើ បានជួយសម្រួលដល់ការទិញសម្ភារដែលចាំបាច់សម្រាប់ការអភិវឌ្ឍមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់។ ទណ្ឌកម្មទាំងនេះ មានគោលបំណងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលគាំទ្រសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ ដែលអាមេរិកចាត់ទុកថាជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា៖ «ការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់អ៊ីរ៉ង់លើមីស៊ីល និងសមត្ថភាពអាវុធផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់សហរដ្ឋអាមេរិក និងដៃគូរបស់យើង»។ លោកបន្ថែមថា៖ «វាក៏ធ្វើឲ្យមជ្ឈិមបូព៌ាអស្ថិរភាព និងរំលោភលើកិច្ចព្រមព្រៀងសកលដែលមានបំណងទប់ស្កាត់ការរីកសាយភាយនៃបច្ចេកវិទ្យាទាំងនេះ។ ដើម្បីសម្រេចបាននូវសន្តិភាព រតនាគារនឹងបន្តចាត់វិធានការដែលមានទាំងអស់ ដើម្បីដកហូតសិទ្ធិចូលប្រើរបស់អ៊ីរ៉ង់ចំពោះធនធានដែលចាំបាច់សម្រាប់ជំរុញកម្មវិធីមីស៊ីលរបស់ខ្លួន»។
ការដាក់ទណ្ឌកម្មនេះ កើតឡើងចំពេលដែលកិច្ចចរចានុយក្លេអ៊ែរកំពុងបន្តរវាងអាមេរិក និងអ៊ីរ៉ង់ ដោយការអភិវឌ្ឍមីស៊ីលនៅតែជាបញ្ហាចម្រូងចម្រាស។ អ៊ីរ៉ង់បានបញ្ជាក់ថា កម្មវិធីមីស៊ីលរបស់ខ្លួនជាចំណុចជាប់គាំងចម្បងក្នុងកិច្ចពិភាក្សាដោយអះអាងពីសិទ្ធិនៅក្នុងការការពារខ្លួន។
អាមេរិកបន្តអនុវត្តទណ្ឌកម្មដើម្បីកម្រិតសមត្ថភាពមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ក្រុងតេហេរ៉ង់នៅមជ្ឈិមបូព៌ា និងការគាំទ្រក្រុមសកម្មប្រយុទ្ធដែលជាដៃជាជើងរបស់អ៊ីរ៉ង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


