ព័ត៌មានអន្ដរជាតិ
អាមេរិកអនុម័តការលក់មីស៊ីលទំនើបបំពាក់លើយន្តហោះតម្លៃ ៣០០លានដុល្លារឲ្យតួកគី
កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់កញ្ចប់យោធាបរទេសដ៏ធំមួយដល់ប្រទេសតួកគី ដែលមានមីស៊ីលទំនើបបំពាក់លើយន្តហោះ AIM-120C-8 (AMRAAMs) និងឧបករណ៍ពាក់ព័ន្ធ ក្នុងតម្លៃសរុប ៣០៤,១លានដុល្លារ។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) ការលក់កញ្ចប់សព្វាវុធនេះ ចែកចេញជាពីរ ដោយមួយមានតម្លៃ២២៥លានដុល្លារ សម្រាប់មីស៊ីល AIM-120C-8 AMRAAMs ចំនួន ៥៣គ្រាប់, ប្រព័ន្ធចាប់គោលដៅមីស៊ីលចំនួន៦, ប្រអប់ដាក់មីស៊ីល, បច្ចេកវិទ្យា CMBRE, គ្រឿងបន្លាស់, កម្មវិធីកុំព្យូទ័រ, ឯកសារបច្ចេកទេស និងសេវាកម្មគាំទ្រផ្នែកវិស្វកម្ម និងភស្តុភារ។
ចំណែកកញ្ចប់សព្វាវុធបន្ថែមទៀតតម្លៃ ៧៩,១លានដុល្លារ រួមមាន មីស៊ីល AIM-9X Sidewinder Block II ចំនួន ៦០គ្រាប់ និងប្រព័ន្ធចាប់គោលដៅចំនួន១១ ព្រមទាំងប្រអប់មីស៊ីល គ្រឿងបន្លាស់ និងសេវាកម្មជំនួយពាក់ព័ន្ធ។
DSCA បានសង្កត់ធ្ងន់ថា ការលក់នេះមានគោលបំណងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់តួកគី និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការនៅក្នុងអង្គការណាតូ។ ទីភ្នាក់ងារនេះ បានលើកឡើងថា៖ «ការលក់ដែលបានស្នើឡើងនេះនឹងផ្តល់ឲ្យតួកគីនូវសមត្ថភាពការពារដែនអាកាសដ៏សំខាន់មួយ ដើម្បីជួយការពារមាតុភូមិរបស់ខ្លួន និងបុគ្គលិកអាមេរិកដែលឈរជើងនៅទីនោះ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


