ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី បង្កើតក្រុមចរចាអចិន្ត្រៃយ៍ ដើម្បីពិភាក្សាជាមួយ រុស្ស៊ី
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីបានបញ្ចប់ទៅ ពេលនេះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាឲ្យបង្កើតក្រុមចរចាជាអចិន្ត្រៃយ៍មួយ ដើម្បីពិភាក្សាជាមួយរុស្ស៊ី។

ដ្បិតតែការចរចាកាលពីចុងសប្តាហ៍មិនទទួលបានផ្លែផ្កាជាដុំកំភួនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់មួយ នោះគឺជាការដោះដូរឈ្លើយសឹកម្ខាង១ ០០០នាក់។
យ៉ាងណា កាលពីថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានប្រកាសលើ Telegram អំពីការបង្កើតក្រុមចរចាថ្នាក់ជាតិដ៏ធំជាអចិន្ត្រៃយ៍ ដោយសរសេរថា៖ «យើងត្រៀមរួចជាស្រេចសសម្រាប់ជំនួបថ្នាក់មេដឹកនាំ ដើម្បីដោះស្រាយបញ្ហាធំៗ។ អ៊ុយក្រែន មិនខ្លាចការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីទេ»។

សេចក្តីប្រកាសរបស់លោកហ្សេលេនស្គី កើតឡើងចំពេលលោកពូទីននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្រោយនិយាយចប់ ប្រមុខសេតវិមាន ក៏បង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «រុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្តើមចរចាគ្នាភ្លាម ឆ្ពោះទៅរកបទឈប់បាញ់ និងអ្វីៗដែលសំខាន់ដើម្បីបញ្ចប់សង្គ្រាម»។
សូមជម្រាបជាថ្មី ការចរចាកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺត្រូវបានស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយនោះគឺជាការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់លើកដំបូងរវាងគូជម្លោះទាំងពីរ ចាប់តាំងពីឆ្នាំ២០២២មក។
ក្រៅពីការឯកភាពដោះដូរឈ្លើយសឹកគ្នា កិច្ចចរចារយៈពេលជិត២ម៉ោងនោះ មិនទទួលបានលទ្ធភាពគាប់ប្រសើរអ្វីផ្សេងទេ។ យ៉ាងណា វិមានក្រឹមឡាំងអះអាងហើយអះអាងទៀតថា ខ្លួនបើកចិត្តជានិច្ចចំពោះជំនួបពិភាក្សាទល់មុខគ្នា រវាងលោកពូទីននិងហ្សេលេនស្គី នាពេលអនាគត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


