ព័ត៌មានអន្ដរជាតិ
មិនដល់២៤ម៉ោងផង វៀតណាម ជួបរញ្ជួយដី ១៣លើកផ្ទួនៗ
តាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីនិងព្រមានរលកយក្សស៊ូណាមិវៀតណាម, គិតចាប់ពីថ្ងៃអាទិត្យរហូតដល់ព្រឹកថ្ងៃចន្ទ ខេត្ត Kon Tum និង Quang Nam បានជួបប្រទះការរញ្ជួយដីផ្ទួនៗចំនួន១៣លើក ក្នុងរយៈពេលមិនដល់២៤ម៉ោងផង ប៉ុន្តែសុទ្ធសឹងជាកម្រិតស្រាល មិនបណ្តាលឲ្យមានជនរងគ្រោះឬបង្កការខូចខាតអ្វីឡើយ។

តាមការចុះផ្សាយរបស់ Toui Tre, លោក Nguyen Xuan Anh នាយកមជ្ឈមណ្ឌលខាងលើ និយាយថា នៅរសៀលថ្ងៃអាទិត្យ ស្រុក Nam Tra My និង Kon Plong កើតមានរញ្ជួយដីចំនួន៨លើក ជាមួយកម្លាំងពី ២.៥ទៅ៤.២រ៉ិចទ័រ។
ក្រោយមក ចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យដល់ព្រឹកម៉ោង៤ថ្ងៃចន្ទ ការរញ្ជួយ៤លើកទៀតក្នុងកម្រិតចន្លោះ ២.៥ទៅ៣.០ រ៉ិចទ័របានកើតឡើងនៅក្នុងស្រុក Nam Tra My ចំណែកស្រុក Kon Plong ក៏រញ្ជួយមួយលើកទៀតដែរ មានកម្លាំង ៣.៤រ៉ិចទ័រ ខណៈការរញ្ជួយទាំងនេះ សុទ្ធសឹងមានជម្រៅ៨.១គីឡូម៉ែត្រ។
ដ្បិតថា ការរញ្ជួយមានកម្រិតខ្សោយក៏ដោយ ប៉ុន្តែអាជ្ញាធរវៀតណាម បានចុះទៅពិនិត្យមើលនិងវាយតម្លៃស្ថានភាព ក៏ដូចជាពិភាក្សាអំពីវិធានការនានា ដើម្បីត្រៀមខ្លួនក្នុងករណី កើតមានគ្រោះអាក្រក់ណាមួយនាពេលអនាគត។
សូមជម្រាបថា ចាប់ពីខែមេសាឆ្នាំ២០២១មក ខេត្ត Kon Tum បានជួបគ្រោះរញ្ជួយដីរាប់រយលើក ជាពិសេសនៅស្រុក Kon Plong តែម្តង។ ក្នុងនោះ ការរញ្ជួយដីដ៏ខ្លាំងបំផុតដែលមានកម្រិត ៥រ៉ិចទ័រត្រូវបានកត់ត្រានៅថ្ងៃទី២៨កក្កដាឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


