ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដាច់ខាតមិនឲ្យមានការចម្រាញ់អ៊ុយរ៉ាញ៉ូម
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអនាគតណាមួយជាមួយប្រទេសអ៊ីរ៉ង់ នឹងហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុង ដែលនេះគឺផ្ទុយពីសំណើថ្មីៗរបស់រដ្ឋបាលគាត់ដែលថានឹងបើកការអនុញ្ញាតឲ្យមានការចម្រាញ់មានកម្រិតសម្រាប់គោលបំណងស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានអះអាងថា «ក្រោមកិច្ចព្រមព្រៀងសក្តានុពលរបស់យើង – យើងនឹងមិនអនុញ្ញាតឲ្យមានការចម្រាញ់អ៊ុយរ៉ានីញ៉ូមណាមួយឡើយ»។ ការប្រកាសនេះផ្ទុយស្រឡះទៅនឹងសំណើដែលដាក់ជូនដោយបេសកជនពិសេសរបស់អាមេរិកលោក Steve Witkoff ដែលបានរាយការណ៍ថាបានអនុញ្ញាតឲ្យអ៊ីរ៉ង់បង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅកម្រិត ៣% សម្រាប់ការប្រើប្រាស់ស៊ីវិល ជាមួយលក្ខខណ្ឌដែលថារោងចក្រក្រោមដីទាំងអម្បាលម៉ានរបស់អ៊ីរ់ង់ត្រូវតែបិទដំណើរការ និងបើកឲ្យមានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអន្តរជាតិ។
ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតែជាចំណុចសំខាន់នៃការឈ្លោះប្រកែកគ្នានៅក្នុងកិច្ចចរចាចំនួន៥លើកគិតចាប់តាំងពីខែមេសា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជំនួសឲ្យកិច្ចព្រមព្រៀងចាស់ដែលលោក ត្រាំ ធ្លាប់បានបោះបង់ចោលជាឯកតាភាគីក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់កាលពីឆ្នាំ២០១៨។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នាពេលថ្មីៗនេះ បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតភាពសុទ្ធ ៦០% ដែលកៀកជិតដល់កម្រិត ៩០% ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ របាយការណ៍នេះបានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងអ៊ីស្រាអែល ដោយលោក ត្រាំ បានព្រមានអំពីសកម្មភាពយោធាដែលអាចកើតមាន ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតត្រូវបរាជ័យ។
អ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា បើអាមេរិកពិតជាចង់ស្វែងរកដំណោះស្រាយការទូត នោះត្រូវតែបោះបង់ចោលភាសាគំរាមកំហែង និងការដាក់ទណ្ឌកម្ម ដោយចាត់ទុកវោហាសាស្ត្របែបនេះថាជាអរិភាពបើកចំហប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ហើយទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាល រួមជាមួយនឹងការធានាប្រឆាំងនឹងការដកខ្លួនពីកិច្ចព្រមព្រៀងរបស់អាមេរិកជាឯកតោភាគីនាពេលអនាគត៕

ដោយ៖ ឈាង
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


