កុំ​ធ្វេស​ប្រហែស ទោះ​ជិះ​ឡាន​ផ្ទាល់ខ្លួន​អ្នក​បើកបរ​គួរ​តែ​ពាក់​ម៉ាស និង​បាញ់​អាល់កុល​ជាប់​ជានិច្ច
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កុំ​ធ្វេស​ប្រហែស ទោះ​ជិះ​ឡាន​ផ្ទាល់ខ្លួន​អ្នក​បើកបរ​គួរ​តែ​ពាក់​ម៉ាស និង​បាញ់​អាល់កុល​ជាប់​ជានិច្ច

បានផុស

នៅ

ជា​ការ​ពិត​មាន​សំណួរ​មួយ​ចំនួន​នៅ​តែ​បង្ក​ជា​ចម្ងល់​ថា​ តើ​​អ្នក​បើកបរ​គួរ​ពាក់​ម៉ាស​ដែរ​ទេ ​ក្នុង​កាលៈទេសៈ​ជិះ​ឡាន​ផ្ទាល់ខ្លួន​ដែល​បិទ​ជិត​ ឬ​ប្រសិន​បើ​ចាំបាច់បាន​ឆ្លងកាត់​តំបន់​ដែល​មាន​​ហានិភ័យ​នៃ​ជំងឺ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​អ្នកបើកបរ​​ស្ថិត​នៅ​លើ​ឡាន​ខ្លួនឯង​ឬ​ជា​មួយ​នរណា​ម្នាក់​ដែល​​ជា​សមាជិក​គ្រួសារ ​នេះ​គឺ​ជា​ស្ថានភាព​ដែល​មាន​ហានិភ័យ​ទាប ​ហើយ​អ្នកបើកបរ​មិន​ចាំ​បាច់​ពាក់​ម៉ាស​បិទ​ក៏បាន។

ទោះ​យ៉ាងណា​ក៏​ដោយ ​មាន​ហេតុផល​ខ្លះ​​​ថា​ការ​ពាក់​ម៉ាស​ឬ​របាំងមុខ​នៅ​ក្នុង​ឡាន​ពិតជា​សម​ហេតុផល​ដើម្បី​ជួយ​ការពារ​អ្នកដទៃ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត។ ប្រសិនបើ​យើង​កំពុង​ជិះ​ជាមួយ​អ្នក​ដែល​មិន​រស់នៅ​ជាមួយ​យើង (មិនមែន​សមាជិក​គ្រួសារ​អាច​ជា​មិត្តភ័ក្ដិ)។ នេះ​រួមបញ្ចូល​ទាំង​អ្នក​​កំពុង​នៅ​ក្នុង​រថយន្ត​ជាមួយ​មនុស្ស​មិន​ស្គាល់។

ប្រសិនបើ​អ្នកបើកបរ​បើក​បង្អួច​ដើម្បី​ទាក់ទង​ជាមួយ​អ្នក​ណា​ម្នាក់​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ឬ​ជា​តំបន់​មាន​មនុស្ស​កំពុង​ធ្វើ​ចត្តាឡីស័ក​អ្នកបើកបរ​គួរតែ​ពាក់​ម៉ាស​ជា​ចាំបាច់។

បើ​អ្នក​បើកបរ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឬ​ឈប់​ច្រើនដង​តាម​ផ្លូវ​ពេល​កំពុង​ធ្វើដំណើរ​ អ្នក​ត្រូវ​ពាក់​ម៉ាស​ឬ​របាំង​មុខ​នៅ​ក្នុង​ឡាន​ជាប់​ជានិច្ច​​និងមាន​ទឹក​អាកុល​ឬ​ជែល​លាង​ដៃ​ផងដែរ។ ទី​មួយ​ប្រសិន​បើ​អ្នក​ចង់​ចុះ​និយាយ​ជាមួយ​អ្នក​នៅ​ខាងក្រៅ​មិន​ពិបាក​ត្រូវ​យក​ម៉ាស​មក​ពាក់​ច្រើន​ដង​នាំ​តោង​មេរោគ។ ទីពីរ​ដើម្បី​សុវត្ថិភាព​ខ្លួន​ឯង​និង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ឲ្យ​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវីដ។

អ្នក​បើកបរ​គួរ​ប្រាកដ​ចិត្ត​ថា​បាន​ពាក់​ម៉ាស​នៅ​ក្នុង​ឡាន​ត្រឹមត្រូវ​ ដោយ​គ្រប​លើ​ច្រមុះ​និង​មាត់​ ហើយត្រូវឧស្សាហ៍​លាង​សំអាត​ដៃ​ញឹកញាប់​ជាមួយ​អាកុល​ឬ​ជែល​ជា​ចាំបាច់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖clevelandclinic

ចុចអាន៖អ្វី​ខ្លះ​អ្នក​បើកបរ និង​អ្នក​ដំណើរ​លើ​រថយន្ត​សាធារណៈ​ ​គួរ​អនុវត្ត​ការពារ​កូវីដ​

ចុចអាន៖ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services