Connect with us

ព័ត៌មានអន្ដរជាតិ

​អនុប្រធានទី២​រដ្ឋសភាថៃ​​ប្រកាសលាលែង​តំណែង​​

បានផុស

នៅ

​​​លោក Paradorn Prissananantakul អនុប្រធាន​​ទី​​២​​រដ្ឋសភាថៃ​ មក​ពី​គណបក្ស Bhumjaithai ​បានប្រកាសលាលែងពីតំណែង​នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សរបស់លោកបានប្រកាសដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។

លោក Paradorn Prissananantakul អនុប្រធាន​​ទី​​២​​រដ្ឋសភាថៃ​។ Thai PBS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ការ​លាលែង​នេះ​​ក៏ជាផ្នែក​មួយ​នៃ​ការ​តវ៉ា​ចំពោះ​គណបក្ស​ភឿថៃ ដែល​​​​មានបំណង​រុះរើគណៈរដ្ឋមន្ត្រី​ ដោយ​​​ស្នើ​ដក​ក្រសួង​មហា​ផ្ទៃ​ពី​គណបក្ស​​ Bhumjaithai ​ដែលគ្រប់គ្រង​ដោយ​លោក Anutin Charnvirakul ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​។​
.
​តាមការ​ចុះ​ផ្សាយ​របស់​ The Nation ​លោក Paradorn បាន​បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​អនុប្រធាន​សភា ដោយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ។​​​ ការ​​លាលែង​នេះ គឺ​​ដើម្បី​ផ្លាស់ប្តូរជំហរទៅ​ជាអ្នក​ប្រឆាំង​វិញ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម