ព័ត៌មានអន្ដរជាតិ
លោក Chaikasem និង Anutin មានសក្តានុពលជាប់ឆ្នោតដូចគ្នា ក្រោយបក្សប្រជាជនប្រគល់សេរីភាពដល់សមាជិកសភា
ចាប់ពីម៉ោងជាង១២រសៀលថ្ងៃទី៥ខែកញ្ញានេះ រដ្ឋសភាថៃបានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃ និង គណបក្សភឿថៃ បន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីថៃបានទំនេរចាប់តាំងពីតុលាការធម្មនុញ្ញបានចេញសាលក្រមសម្រេចបណ្តេញនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា។

នៅក្នុងការប្រជុំនៅពេលព្រឹក សភាថៃបានបើកឲ្យមានការជជែកដេញដោលគ្នាក្នុងចំណោមសមាជិកសភាតំណាងរាស្រ្ត១ព្រឹក ក្នុងនោះ មានការឡើងបញ្ចេញមតិរបស់តំណាងរាស្រ្តមកពីបក្សនានា ជាពិសេស មកពីគណបក្សប្រជាជន (Prachachon) ដែលស្នើឲ្យសភាពន្យាពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយសារតែទុកលទ្ធភាពឲ្យនាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai មានសិទ្ធិស្នើរំលាយសភា។
ប៉ុន្តែប្រធានរដ្ឋសភា លោក Wan Muhammad Noor Matha បានប្រកាសមិនផ្អាកដំណើរការនេះទេ ហើយក៏បានណែនាំបេក្ខជននាយករដ្ឋមន្ត្រី២រូបដែលត្រូវបានស្នើឡើងសម្រាប់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ។ បេក្ខជននាយករដ្ឋមន្ត្រី២រូបនោះ រួមមាន ទី១ លោក Anutin Charnvirakul មកពីគណបក្សភូមិចៃថៃ និងទី២ លោក Chaikasem Nitisiri តំណាងគណបក្សភឿថៃ។
បក្ខជនទាំង២ខាងលើនេះ សុទ្ធតែមានសក្តានុពលជាប់ជានាយករដ្ឋមន្ត្រីថៃទី៣២ រៀងៗខ្លួន បន្ទាប់ពីជំហររបស់គណបក្សប្រឆាំងដែលមានសមាជិកសភាច្រើនរហូតដល់១៤៣ បានស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការគាំទ្រដល់បេក្ខភាពណាមួដាច់ណាត់ ហើយ ទុកលទ្ធភាពឲ្យសមាជិកសភារបស់ខ្លួនមានសិទ្ធិសម្រេចគាំទ្រដល់បេក្ខជនដែលគេពេញចិត្ត។
គណបក្សភឿថៃរហូតដល់ដំណាក់កាលចុងក្រោយ បានប្រកាសផ្តល់សម្បទានឲ្យគណបក្សប្រឆាំងទាំងអស់ ដោយសុខចិត្តរំលាយសភាភ្លាមៗ ក្រោយទទួលបានការអនុម័តពេញលេញជាប់ជានាយករដ្ឋមន្ត្រីពេញសិទ្ធិដែលអាចស្នើរំលាយសភាបាន។ ការប្រកាសផ្លាស់ប្តូរចុងក្រោយនេះ បន្ទាប់នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai ដែលចេញពីគណបក្សភឿថៃបរាជ័យក្នុងការស្នើព្រះរាជក្រមរំលាយសភាកាលពីថ្ងៃទី២កញ្ញា ហើយ នៅថ្ងៃទីបីស្ថាប័នព្រះមហាក្សត្រថៃបានបញ្ជូនលិខិតនោះមកវិញ ដោយ លើកហេតុផលមិនពេញលក្ខខណ្ឌផ្លូវច្បាប់។
នៅថ្ងៃទី២ខែកញ្ញា គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul បានចុះហត្ថលេខាយល់ព្រមជាមួយគណបក្សប្រជាជនក្នុងការទទួលយកលក្ខខណ្ឌរំលាយសភាត្រឹមរយៈពេល៤ខែ ហើយនិងធ្វើប្រជាមតិដើម្បីកែប្រែរដ្ឋធម្មនុញ្ញ។ ទោះបីជាបែបនេះក្តី សមាជិកគណបក្សប្រជាជនដែលធ្លាប់តស៊ូប្រឆាំងការគ្រប់គ្រងដោយរបបយោធាថៃ បានបង្ហាញក្តីកង្វល់ជាបន្តបន្ទាប់អំពីជំហរគាំទ្របក្សភូមិចៃថៃដែលមានសាវតាជាអ្នកយោធានិយមដែរនោះ។
ចុងក្រោយ ស្ថានភាពរបស់បេក្ខជនទាំងពីរគឹសុទ្ធតែមានសក្តានុពលក្នុងាការជាប់ជានាយករដ្ឋមន្ត្រីទី៣២ដូចគ្នា ហើយ គណបក្សភឿថៃនៅតែមានលទ្ធភាពធំដដែល ដោយសារតែសមាជិកសភាបក្សនេះមានច្រើនរហូតដល់១៤២ ខណៈ តម្រូវការសមាជិកសភាចំនួន២៤៧ ដើម្បីបានជាប់ជានាយករដ្ឋមន្ត្រីពេញសិទ្ធិ។ គណបក្សភូមិចៃថៃមានសមាជិកសភា៦៩ ដែលត្រូវការច្រើនពីបក្សផ្សេងៗទៀត និងជាពិសេសពីគណបក្សប្រជាជនតែម្តង៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


