ព័ត៌មានអន្ដរជាតិ
ចិន៖ អាមេរិកបំផ្លាញភាពជឿជាក់របស់ខ្លួន ក្រោយវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយព្រមានថា នេះបានធ្វើឲ្យខូចដល់ភាពជឿជាក់របស់អាមេរិក និងបង្កើនភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ារហូតដល់ថ្នាក់ស្ថានការណ៍អាចនឹងទប់ស្កាត់លែងជាប់។

ថ្លែងបន្ទាប់ពីសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២មិថុនា ឯកអគ្គរដ្ឋទូតចិនរបស់អង្គការសហប្រជាជាតិ លោក Fu Cong បានជំរុញឲ្យភាគីទាំងអស់ «អនុវត្តការអត់ធ្មត់» ជាពិសេសអំពាវនាវឲ្យទាំងអាមេរិក និងអ៊ីស្រាអែល «បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ដើម្បីការពារស្ថានភាពកុំឲ្យកើនឡើង»។
លោកបានបន្ថែមថា អ៊ីរ៉ង់អាចនឹងត្រូវរងការវាយប្រហារ ប៉ុន្តែ«ភាពទុកចិត្តរបស់សហរដ្ឋអាមេរិកក៏ត្រូវបានខូចខាត» ទាំងក្នុងនាមជាប្រទេសមួយ និងជាអ្នកចូលរួមក្នុងការទូតអន្តរជាតិ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបន្ទរពីការព្រួយបារម្ភនេះយ៉ាងខ្លាំង។ វិចារណកថានៅក្នុងកាសែត Global Times បានថ្កោលទោសការវាយប្រហារថាជា «គ្រោះថ្នាក់ និងបង្កហេតុ» ដោយព្រមានថា ការជ្រៀតជ្រែករបស់យោធាបរទេស«នឹងមិននាំមកនូវសន្តិភាពទេ» ហើយអាចបង្កើនការស្អប់ខ្ពើម និងភាពច្របូកច្របល់ក្នុងតំបន់។
ដោយឡែក ស្ថានទូតចិនប្រចាំប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ពលរដ្ឋចិនភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយអ្នកដែលនៅសេសសល់មិនស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នោះទេ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានបំផ្លាញទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ទីក្រុងតេហេរ៉ង់ ដោយចូលរួមជាមួយអ៊ីស្រាអែលក្នុងសកម្មភាពយោធាលោកខាងលិចដ៏ធំបំផុតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


