Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម​អ៊ីស្រាអែល​នៅ​ហ្គាហ្សា ឆក់​យក​ជីវិត​សិស្ស​សាលា​ជាង ១៦ ៨០០​នាក់

បានផុស

នៅ

យោង​តាម​​​ការ​ប្រកាស​ថ្ងៃ​ទី​២៤​ខែ​មិថុនា​របស់​ក្រសួង​​អប់រំ​ប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែលបានសម្លាប់សិស្សសាលា​សរុប​ចំនួន ១៦ ៨០២​នាក់ និងរបួសជាង ២៦ ០០០​នាក់នៅតំបន់ West Bank និង​ហ្គាហ្សាស្ទ្រីប ចាប់តាំង​ពី​សង្រ្គាម​បាន​ផ្ទុះ​ឡើង​កាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣​មក។

(រូបថត៖ UNICEF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បាន​បណ្ដាល​​ឲ្យ​សិស្ស​ចំនួន ១៦ ៦៦៤​នាក់​បាត់បង់​ជីវិត និង​ជាង ២៥ ០០០​នាក់​រង​របួស ខណៈដែលនៅតំបន់ West Bank សិស្ស​១៣៨​​នាក់ស្លាប់ ៩១០​​នាក់របួស និង ៧៦០​នាក់ត្រូវ​ចាប់​ឃុំ​ខ្លួន។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​អប់រំ​ហ្គាហ្សា ក៏បាន​ឲ្យ​ដឹង​ដែរថា បុគ្គលិកអប់រំ​​សរុប​ចំនួន ៩២៦​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ហ្គាហ្សា និង West Bank ដោយ​មាន ៤ ៤៥២​នាក់​បា​នរង​របួស។ បន្ថែម​ពី​នេះ ស្ថាប័នអប់រំ និង​សាលារៀនសាធារណៈជាង ១១៨​កន្លែង​​នៅហ្គាហ្សាត្រូវបានបំផ្លាញ ២៥២​កន្លែង​ខូចខាតធ្ងន់ធ្ងរ ៩១​កន្លែង​រង​ការ​បំផ្ទុះគ្រាប់បែក និងអគារសាកលវិទ្យាល័យជាង ៦០​​ត្រូវបានបំផ្លាញទាំងស្រុង។ លើសពីនេះទៀត សាលារៀនចំនួន ៩៣​ដែលគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក៏​ត្រូវបានទម្លាក់គ្រាប់បែក​ផង​ដែរ។

ចំណែក​ឯ​នៅ​ West Bank វិញ កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញសាលារៀនចំនួន ១៥២​កន្លែង និងបានធ្វើការវាយឆ្មក់ទៅលើសាកលវិទ្យាល័យចំនួន​៨​កន្លែង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម