ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋ Ohio សម្លាប់មនុស្ស៦នាក់
សោកនាដកម្មធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋ Ohio សហរដ្ឋអាមេរិក បានឆក់យកជីវិតមនុស្ស ៦នាក់កាលពីថ្ងៃអាទិត្យ ដែលមានសមាជិកគ្រួសារ ៤នាក់ កំពុងធ្វើដំណើរទៅវិស្សមកាលនៅរដ្ឋ Montana។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០១ខែកក្កដានេះ។

យន្តហោះខ្នាតតូចនេះគឺជាយន្តហោះប្រភេទ Cessna 441 ដែលជាយន្តហោះម៉ាស៊ីនភ្លោះខ្នាតតូច បានធ្លាក់ប៉ុន្មាននាទី បន្ទាប់ពីហោះចេញពីព្រលានយន្តហោះក្នុងតំបន់ Youngstown-Warren។ យន្តហោះនេះបានចុះបញ្ជីក្រុមហ៊ុន Meander Air LLC បានធ្លាក់នៅតំបន់ព្រៃក្បែរផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការលំបាក។
គ្មាននរណាម្នាក់បានរួចជីវិតឡើយនៅក្នុងហេតុការណ៍នេះ។ជនរងគ្រោះនៅក្នុងយន្តហោះគឺជាអ្នកបើកបរយន្តហោះ Joseph Maxin សហអ្នកបើកបរ Timothy Blake និងអ្នកដំណើរ Veronica, James, John និង Maria Weller ដែលជាគ្រួសារម្ខាស់ឧស្សាហកម្មដែកក្នុងស្រុក។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិង ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងស៊ើបអង្កេតមូលហេតុ ហើយកំពុងសួរសាធារណជនសម្រាប់វីដេអូ ឬព័ត៌មានដែលពាក់ព័ន្ធបន្ថែមសម្រាប់ជួយដល់ការស៉ើបអង្គេតបន្ថែម៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


