Connect with us

កីឡា

លោក​ ហែមថុន​ ពន្លឺ​ បាន​បញ្ចប់​​វគ្គ​គ្រប់​គ្រង​កីឡា​​នៅ​ចិន​ ជាជំនាញ​កម្រ​

បានផុស

នៅ

គ្រូ​បង្វឹក​កីឡា​ហែល​ទឹក​ពាក់​ជើងទា​ លោក​ ហែមថុន​ ពន្លឺ​ វគ្គ​បណ្ដុះបណ្ដាល​នៅ​ឯ​ប្រទេស​ចិន​ Sports Events Management​ គឺ​ល្អ​មាន​សារសំខាន់​ធ្វើ​ឲ្យ​សិក្ខាកាម​មាន​ចំណេះ​ដឹង​ថ្មី​លើ​ការ​គ្រប់គ្រង​ការ​ប្រកួត​បែប​អន្តរជាតិ​ធំៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែមថុន ពន្លឺ​

លោក​ ហែមថុន​ ពន្លឺ​ បាន​ឲ្យ​ពី​ប្រទេស​ចិន​មក​ថា​ វគ្គនេះ​សិក្សា​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែល​មានសិក្ខាកាមចំនួន២៥នាក់ មកពីបណ្តាប្រទេសចូលរួមចំនួន ១១ប្រទេស។ វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំដោយមហាវិទ្យាល័យពាណិជ្ជកម្មបរទេសសានទុង និងឧបត្ថម្ភគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។​

ទិដ្ឋភាពបញ្ចប់វគ្គ (រូបភាពអគ្គនាយដ្ឋានកីឡា)

គ្រូ​បង្វឹក​ហែល​ទឹក​ពាក់​ជើងទា​រូប​នេះ​បន្ថែម​ទៀត​ថា​ សប្បាយ​ចិត្ត​ដែល​បាន​រៀន​វគ្គ​មួយ​នេះ​ និង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ​ជា​ច្រើន​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​លើ​ការ​ប្រកួត​ធំៗ។​ នេះ​ជា​វគ្គ​ដំបូង​សម្រាប់​លោក​ផ្ទាល់​ដោយ​ពី​មុន​មក​ពុំ​ធ្លាប់​បាន​ចូល​សិក្សា​បែបៗ​នេះ​ឡើយ។​

សិក្ខាកាមកម្ពុជា

វគ្គ​នេះ​ប្លែក​ និង​លំបាក​ដែរ​នៅ​ពេល​ចាប់​ផ្ដើម​សិក្សា​ដំបូងៗ​ ប៉ុន្តែ​ក្រោយ​មក​ក៏​ល្អ​ប្រសើរ​ និង​ចាប់​បាន​នូវ​ការ​សិក្សា​នេះ​ជា​ធម្មតា​វិញ។​ ខ្លឹមសារ​នៃ​ការ​បណ្ដុះបណ្ដាល​គឺ​បង្រៀន​សិក្ខាកាម​ឲ្យ​ចេះ​គ្រប់​គ្រង់​ការ​ប្រកួត​ដោយ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យា​ទំនើប​ៗ (System)។​ អ្វី​ដែល​ស្ដាយ​នោះ​គឺ​បច្ចេកវិទ្យា​ទាំង​នោះ​គឺ​ប្រើប្រាស់​លើ​ការ​ប្រកួត​ធំៗ​កម្រិត​ពិភពលោក​ឯណោះ​ ដូច្នេះ​មាន​តែ​សង្ខេប​កែច្នៃ​ឲ្យ​សមស្រប​ផ្នែក​ណា​មួយ​ដើម្បី​អាច​យក​មក​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​បាន។​

ទិដ្ឋភាពបញ្ចប់វគ្គ (រូបភាពអគ្គនាយដ្ឋានកីឡា)

បញ្ជាក់​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បញ្ចូន​មន្ត្រី​សហព័ន្ធ​ គ្រូ​បង្វឹក​ ចំនួន​ ៨រូប​ទៅ​សិក្សា​វគ្គ​បណ្ដុះបណ្ដាល Sports Events Management​ នៅ​ឯ​ប្រទេស​ចិន​ រយៈពេល​ ២១​ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥៕​

លោក ហែមថុន ពន្លឺ​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម