ជីវិតកម្សាន្ដ
លោក ដួង សុខគា ស្នើឱ្យរួមគិតតម្កល់ជាតិជាធំ និងរួមគ្នាគាំទ្រផលិតផលខ្មែរ
តារាពហុជំនាញលោក ដួង សុខគា ចេញមុខបំផុសនិងអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវចេះឈឺចាប់ហើយត្រូវស្របយោបល់តម្កល់ជាតិជាធំ និងរួមគ្នាគាំទ្រផលិតផលរបស់ខ្មែរ ខណ:ដែលក្រុមជ្រុលនិយមថៃប្រមាថមកលើប្រទេសកម្ពុជា។

ការលើកឡើងរបស់សិល្បករជើងចាស់លោក ដួង សុខគា គឺស្របពេលដែលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃបាននិងកំពុងតែមានការប្រឈមដាក់គ្នា ក្រោយកងទ័ពរបស់ក្រុមជ្រុលនិយមថៃចូលមកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា។ ប៉ុន្តែទោះបីយ៉ាងណា កងទ័ពវីរកងទ័ពដ៏អង់អាចរបស់កម្ពុជា បាននិងកំពុងតែឈរការពារការទឹកដីជាតិមាតុភូមិយ៉ាងរឹងមាំ មិនឲ្យចោរឈ្លានពានបានឡើយ។
លោក ដួង សុខគា បានលើកឡើងជាទស្សន:ក្នុងនាមស្មារតីកូនខ្មែរថា “បងប្អូនយើងត្រូវស្របយោបល់តម្កល់ជាតិជាធំ។យើងឈប់បង្កើតរឿងយកចំណេញតែខ្លួនឯង យើងឈប់តាមដានវែកញែករឿងឆ្កួតៗ”។ លោកលើកឡើងបែបនេះ ក៏ព្រោះតែមួយរយ:មុន មានអ្នកមួយចំនួនលេងសើចច្រើនពេក ហើយអ្នកខ្លះចាក់ឲ្យខ្វែងគំនិតរហូតសត្រូវគិតថាយើងបែកបាក់ គិតថាយើងឆ្កួតវាមើលងាយ។
តារាពហុជំនាញរូបនេះ សង្កត់ធ្ងន់ថា “ភ្ញាក់ឡើងឈប់បង្កើតមាតិកាបោក ចាក់ឆ្កិះ ពង្វក់ទៀតទៅ យើងត្រូវចេះឈឺចាប់ យើងចេះប្រឹង កើតជាមនុស្សកុំចង្រៃចំពោះជាតិ។ យើងផ្តល់អាទិភាពដល់ខ្មែរ ជាជាតិរបស់យើង។ គាំទ្រផលិតផលខ្មែរយើងខំដាំខំដុះផលិតឲ្យមានគុណភាព បម្រើសេចក្តីត្រូវការក្នុងស្រុក”។
លោក ដួង សុខគា បន្ថែមទៀតថា “ឈប់ប្រើរបស់ចោរ…ឈឺណាស់។ យើងមិនអាចគាំទ្រចោរទេ ដូនតាយើងក៏មិនព្រមដែរ។ ខំរៀនសូត្រកុំសប្បាយភ្លេចខ្លួន។ ជាការកត់សម្គាល់រហូតមកដល់ពេលនេះ គឺមានអ្នកសិល្ប:មួយចំនួនបានចេញមុខជួយជជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តព្រមទាំងចូលរួមបរិច្ចាគថវិកាស្បៀងអាហារ ដើម្បីជាការលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជា ដែលកំពុងឈរនៅតាមបន្ទាត់ព្រំដែន ដែលកំពុងប្រឈមមុខដាក់គ្នាជាមួយទាហានថៃ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


