ជីវិតកម្សាន្ដ
តារាសម្តែង Lee Seo Yi ទទួលមរណភាព ក្នុងអាយុ ៤៣ឆ្នាំ
តារាសម្តែង Lee Seo Yi បានទទួលមរណភាពក្នុងអាយុ ៤៣ ឆ្នាំ។ ដំណឹងនេះត្រូវបានលាតត្រដាងកាលពីថ្ងៃទី ១ ខែកក្កដា តាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់នាង។ យោងតាមការបង្ហោះដោយអ្នកគ្របគ្រងគណនី បានបញ្ចាក់ថា នាងទទួលមរណភាពកាលពីថ្ងៃទី ២០ ខែមិថុនា ទោះបីជាមូលហេតុពិតប្រាកដនៃការស្លាប់មិនត្រូវបានបង្ហាញឲ្យដឹងក៏ដោយ។
យ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងសោកសង្រេងជាខ្លាំង ដោយសារការទទួលមរណភាពរបស់តារាស្រីរូបនេះភ្លាមៗ និងជារឿងមួយមិនអាចទទួលយកបានឡើយ។

កើតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៨២ តារាស្រី បានបង្ហាញខ្លួនជាផ្លូវការក្នុងរឿងភាគប្រវត្តិសាស្ត្រ MBC ឆ្នាំ ២០១៣ ក្រោមចំណងជើងថា «Hur Jun, The Original Story» ។ នាងបានបង្ហាញខ្លួននៅក្នុងស្នាដៃដែលគួរឲ្យកត់សម្គាល់រួមទាំងរឿងភាគរបស់ SBS រឿង «Cheongdam-dong Scandal» (២០១៤) រួមជាមួយនឹងខ្សែភាពយន្តដូចជា «The King» និង «Killing Romance» ដែលទទួលបានការទទួលស្គាល់សម្រាប់ការសម្តែងដ៏ប្លែក និងអស់ពីដួងចិត្តរបស់នាង។
ក្រៅពីជាតារាសម្ដែងដ៏គួរឲ្យស្រលាញ់ តារាសម្ដែងក៏បានបញ្ចប់ការសិក្សាផងដែរ ដោយបានសិក្សាជំនាញភាសាឆែក និងស្លូវ៉ាគី នៅសាកលវិទ្យាល័យ Hankuk University of Foreign Studies ហើយក្រោយមកបានបន្តការសិក្សាបន្ថែមទៀតនៅសាលាបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យ Pusan National ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរងការរិះគន់ អ្នកដឹកនាំរឿង «Squid Game» ប្រាប់មូលហេតុនាំឲ្យតួស្លាប់ទាំងអស់
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


