Connect with us

សន្តិសុខសង្គម

ពូបង្កើតចាប់អារកក្មួយស្រីស្លាប់ក្នុងថ្លុកឈាម ខណៈម្ដាយទៅជួយក៏រងរបួស

បានផុស

នៅ

បុរសម្នាក់បានយកកាំបិតបុ័ងតោចាប់អារកសម្លាប់ក្មួយស្រីបង្កើតខ្លួនឯង ខណៈម្ដាយជនរងគ្រោះចូលទៅជួយក៏ត្រូវជនដៃដល់កាប់ឲ្យរងបួសមន្ថែម រួចក៏អារកខ្លួនឯងតាមក្រោយ និងលោតចុះពីលើផ្ទះជាត់ទី១ចុះមកក្រោមរងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នុត កូនស្រី អាយុជាង១០ឆ្នាំជាងជាសិស្សសាលា ចំណែកជនដៃឈ្មោះ អាបារាំង អាយុ៣០ឆ្នាំជាង មុខរបររត់កង់បីឥណ្ឌា។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនដៃបានយកអាសនៈចុះពីលើផ្ទះមកក្រោ រួចចាក់ភ្លេងសៀមនៅក្រោយ និងអុជធូប។ ភ្លាមៗនោះជនដៃដល់បានឡើងទៅលើផ្ទះវិញធើ្វសកម្មភាព ចាប់អារកក្មួយស្រីបង្កើតអាយុប្រហែល១០ឆ្នាំជាង ចំណែកម្ដាយក្មេងស្រីបានឡើងទៅតាមក្រោយក៏ត្រូវជនដៃដល់កាប់ត្រូវដៃរងរបួសស្រាល ភ្លាមៗជនដៃដល់បានធើ្វសកម្មភាពយក កាំបិតបុ័ងតោ អាករខ្លួនឯង និងយកពូថៅវាយក្បាលខ្លួនបន្ថែម រួចលោតចុះមកក្រោមដើម្បីសម្លាប់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់។

បន្ទាប់ពីដៃដល់លោតពីលើផ្ទះរួច ប្រជាពលរដ្ឋបានបាននាំគ្នាទាក់ទងហៅរថយន្តសង្គ្រោះបន្ទាប់ដើម្បីដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យគន្ធបុប្ផា តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចំណែកជនដៃដល់កំពុងសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត ។

ជុំវិញករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុមកពីអ្វីនោះទេ ខណៈកម្លាំងជំនាញបានចុះមកដល់ទីតាំងកេីតហេតុ ដើម្បីស្រាវជ្រាវបន្ថែម៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម