ព័ត៌មានអន្ដរជាតិ
ផ្សារហ៊ុនថៃងើបឡើងវិញបន្តិច ក្រោយតុលាការធម្មនុញ្ញព្យួរតំណែង ផែថងថាន
ផ្សារហ៊ុនថៃបានងើបឡើងវិញបន្តិចពេលបិទការជួញដូរម្សិលមិញ ក្រោយតុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជួញបន្ធូរបន្ថយភាពតានតឹង និងភាពមិនប្រាកដប្រជានៃព្យុះនយោបាយថៃ ខណៈអ្នកជំនាញនៅតែបន្តព្រមានពីហានិភ័យរយៈពេលវែង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នាថ្ងៃពុធនេះ។

សន្ទស្សន៍ហ៊ុនថៃ (SET) បានកើនឡើង ២០,៤៥ ពិន្ទុ ឬ ១,៨៨ ភាគរយ ដោយបិទការជួញដូរកាលពីថ្ងៃអង្គារ នៅ ១ ១១០,០១ ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបប្រមាណ ៤១,៧ ប៊ីលានបាត។ សម្រាប់ការជួញដូរនៅថ្ងៃពុធ SET បានធ្លាក់ចុះបន្តិចប្រមាណ ៤,៤៩ ពិន្ទុ ឬ ០,៤០ ភាគរយ ដោយកំពុងជួញដូរនៅ ១ ១០៥ ពិន្ទុ គិតត្រឹមម៉ោង ២ រសៀល (ម៉ោងនៅក្រុងបាងកក)។
នាយកផ្នែកវិភាគមូលបត្រនៅក្រុមហ៊ុន Finansia Syrus Securities បានប្រាប់ Krungthep Turakij លោក Weerawat Wirojphoka ថា ខណៈទីផ្សារមានប្រតិកម្មជាវិជ្ជមានក្នុងរយៈពេលខ្លី ទស្សនវិស័យទាំងមូលនៅតែមានលក្ខណៈស្មើ។ លោកបានកត់សម្គាល់ថា ទោះបីសន្ទស្សន៍ SET ងើបឡើងក្ដី ក៏វិនិយោគិននៅតែបន្តរងចាំមើលការសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញ ថាតើដក ឬទុកឱ្យលោកស្រី ផែថងថាន បន្តតំណែង ខណៈបច្ចុប្បន្ននាយករដ្ឋមន្ត្រីស្តីទី អាចបន្តបំពេញភារកិច្ច រួមទាំងការជំរុញច្បាប់ថវិកាជាដើមនោះ។

យ៉ាងណាក៏ដោយ អ្នកជំនាញដដែលបានលើកឡើង យ៉ាងដូច្នេះថា៖ «ការវិវត្តផ្នែកនយោបាយនៅតែជាប្រភពសំខាន់នៃភាពមិនច្បាស់លាស់។ វិនិយោគិនគួរតែជ្រើសរើស និងប្រកាន់យកយុទ្ធសាស្រ្តជួញដូរសម្រាប់ពេលបច្ចុប្បន្ន»។
អ្នកជំនាញទីផ្សារផ្សេងទៀត យល់ស្របស្រដៀងនេះដែរដោយថា ការងើបឡើងវិញនៃផ្សារហ៊ុនថៃម្សិលមិញ គឺជាការស្ទុះងើបរយៈពេលខ្លី ក្រោយភាពមិនប្រាកដប្រជានយោបាយបានថយចុះបន្តិច។ កន្លងមក សន្ទស្សន៍ហ៊ុនថៃបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែការដើរអូសជើងនៃសេដ្ឋកិច្ចថៃ ភាពតានតឹងជាមួយកម្ពុជា រួមទាំងការបែកធ្លាយសារសម្លេងសន្ទនារវាងលោកស្រី ផែថងថាន និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងទុទ្ទិដ្ឋិនិយមជាទូទៅនៃទីផ្សារលើបញ្ហានយោបាយថៃ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


