ព័ត៌មានអន្ដរជាតិ
ជនជាតិចិនពីរនាក់ រងការចោទប្រកាន់ ពីបទចារកម្មនៅសហរដ្ឋអាមេរិក
ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថា ជនជាតិចិនពីរនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យរដ្ឋាភិបាលក្រុងប៉េកាំង តាមរយៈការព្យាយាមបញ្ចុះបញ្ចូលសមាជិកកងទ័ពជើងទឹកអាមេរិកឱ្យបម្រើការងារជូនទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន(MSS)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០២ខែកក្កដា។

ជនសង្ស័យជាជនជាតិចិនទាំងពីរមានឈ្មោះ Yuance Chen អាយុ ៣៨ ឆ្នាំ និង Liren «Ryan» Lai អាយុ ៣៩ ឆ្នាំ ត្រូវបានគេចោទប្រកាន់ថាបានថតរូបមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក។ លើសពីនេះ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ដោយបានព្យាយាមបញ្ចុះបញ្ចូល និងរៀបចំសាច់ប្រាក់យ៉ាងតិច ១ម៉ឺនដុល្លារដល់សមាជិកកងទ័ពជើងទឹកអាមេរិករូបណា ដែលយល់ព្រមធ្វើតាមបញ្ជារបស់ MSS។
សំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការនៅទីក្រុង San Francisco ហើយវាជាករណីថ្មីចុងក្រោយមួយ ពាក់ព័ន្ធនឹងការព្យាយាមរបស់ចិនដើម្បីប្រមូលព័ត៌មានសម្ងាត់អំពីយោធាអាមេរិក។ Lai ដែលរស់នៅក្នុងប្រទេសចិន ត្រូវបានសន្និដ្ឋានថាបានចាប់ផ្តើមធ្វើការជាមួយ Chen តាំងពីឆ្នាំ២០២១ ហើយបានទៅរដ្ឋ Texas ដើម្បីជួយដឹកនាំសកម្មភាពចារកម្ម។

FBI និយាយថា បុរសទាំងពីរនាក់បានថតរូប និងមើលទីតាំងយោធាក្នុងរដ្ឋ California និង Washington ហើយបន្ទាប់មកបានចែករំលែកព័ត៌មាននោះជាមួយមន្ត្រីចិន។ ពួកគេក៏បានប្រមូលព័ត៌មានលម្អិតឯកជនអំពីការជ្រើសរើសទាហានជើងទឹក ជាពិសេសអ្នកដែលមានប្រវត្តិជាជនជាតិចិន ដើម្បីមើលថាតើពួកគេអាចត្រូវបានគេជ្រើសរើសជាអ្នកស៊ើបការណ៍ដែរឬទេ។
កាលពីឆ្នាំ២០២៣ មានករណីស្រដៀងគ្នានេះដែរ គឺនាវិកកងទ័ពជើងទឹកអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួនផងដែរក្នុងការចែករំលែកអាថ៌កំបាំងជាមួយប្រទេសចិន។ មន្ត្រីអាមេរិកព្រមានថា ចិនកំពុងព្យាយាមដាក់អ្នកស៊ើបការណ៍នៅខាងក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកនៃផែនការរយៈពេលវែងដើម្បីធ្វើឱ្យសន្តិសុខអាមេរិកចុះខ្សោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


