ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ពាក់ព័ន្ធនយោបាយចំនួន៣ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តថៃ
ថៃជាប្រទេសប្រទេសមួយដែលមានបញ្ហានយោបាយដ៏ស្មុគស្មាញ ហើយពេលខ្លះឈានដល់កើតព្រឹត្តិការណ៍ដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្សថែមទៀតផង។

បញ្ហាដែលពាក់ព័ន្ធនឹងនយោបាយបានបង្កឲ្យមានបាតុកម្ម ឈានដល់ការបង្រ្កាបឬការប៉ះទង្គិចប្រដាប់អាវុធរវាងក្រុមនយោបាយផ្សេងគ្នានិងកងកម្លាំងរដ្ឋ។
ថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកព្រឹត្តិការណ៍នយោបាយដ៏បង្ហូរឈាមបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសថៃ៖
១. ការសម្លាប់រង្គាលថ្ងៃទី ៦ តុលា ឆ្នាំ ១៩៧៦

វាគឺជាការបង្រ្កាបដោយហិង្សាទៅលើក្រុមនិស្សិតនិងអ្នកតវ៉ាឆ្វេងនិយម ដែលកំពុងប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យ Thammasat និងតំបន់ជុំវិញ Sanam Luang ក្នុងទីក្រុងបាងកក។ ការបង្រ្កាបនោះគឺជាស្នាដៃរបស់កងកម្លាំងប៉ូលិស ក្រុមប្រដាប់អាវុធស្តាំនិយម និងកងទ័ព។
របាយការណ៍ផ្លូវការបញ្ជាក់ថា មានមនុស្សស្លាប់ចំនួន៤៦នាក់។ ទោះយ៉ាងណា របាយការណ៍មិនផ្លូវការ និងការប៉ាន់ស្មានពីអង្គការសិទ្ធិមនុស្សបានបង្ហាញថា ចំនួនមនុស្សស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់ ដោយខ្លះប៉ាន់ប្រមាណថា ឈានដល់ជាង១០០នាក់ ហើយខ្លះទៀតថាអាចដល់ ៥០០ នាក់ ឬច្រើនជាងនេះឯណោះ។
២. ការបង្ក្រាប Bloody May ឬ Black May ឆ្នាំ ១៩៩២

វាគឺជាការបង្រ្កាបយ៉ាងសាហាវឃោរឃៅទៅលើបាតុកម្មទ្រង់ទ្រាយធំដើម្បីលទ្ធិប្រជាធិបតេយ្យនៅទីក្រុងបាងកក។ បាតុករទាមទារឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក Suchinda Kraprayoon ដែលជាអតីតមេទ័ព ឡើងកាន់អំណាចក្រោយរដ្ឋប្រហារឆ្នាំ១៩៩១ ទាំងមិនឆ្លងកាត់ការបោះឆ្នោត។
មនុស្ស៥២នាក់ ត្រូវគេបញ្ជាក់ថាស្លាប់ ខណៈរាប់រយនាក់ទៀតរងរបួស និងមានមនុស្សរាប់រយនាក់បានបាត់ខ្លួន។
៣. ការបង្រ្កាបក្រុមអាវក្រហមឆ្នាំ ២០១០

ការប្រឈមមុខដាក់គ្នាដ៏ហិង្សារវាងកងកម្លាំងសន្តិសុខនិងក្រុមបាតុករ «អាវក្រហម» ដែលជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក្នុងទីក្រុងបាងកកបានបណ្តាលឲ្យមនុស្ស៩៩នាក់ស្លាប់ និងជាង ២ ០០០ នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្រះមហាក្សត្រថៃផ្តែផ្តាំឲ្យគណៈរដ្ឋមន្ត្រីទើបចូលស្បថបំពេញការងារដោយការទទួលខុសត្រូវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


