Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចង់​ឲ្យ​ហាង​លក់​កញ្ឆា​ទាំង​អស់​ប្រែក្លាយ​ជា​គ្លីនិក​ពេទ្យ

បានផុស

នៅ

ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានប្រកាសថា កន្លែងលក់កញ្ឆាទាំងអស់ត្រូវតែប្តូរទៅជាគ្លីនិកវេជ្ជសាស្ត្រ​ដែលមានអាជ្ញាប័ណ្ណ ​នៅ​​ត្រឹមដំណាច់ឆ្នាំ​២០២៥ ដែលជាផ្នែក​មួយ​នៃបទប្បញ្ញត្តិថ្មីដែលមានបំណងបញ្ចប់ការប្រើប្រាស់កញ្ឆា​សម្រាប់​ការ​កម្សាន្ត និងកំណត់យ៉ាងតឹងរ៉ឹង​លើ​ការលក់កញ្ឆា​សម្រាប់​គោលបំណងវេជ្ជសាស្ត្រ​តែ​ប៉ុណ្ណោះ។

ការ​ដាំ​ដុះ​កញ្ឆា​នៅ​ប្រទេស​ថៃ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​​នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា​​របស់សារព័ត៌មាន​ SCMP នៅក្រោមច្បាប់ថ្មីនេះ ហាង​លក់​កញ្ឆា​នឹងត្រូវបានអនុញ្ញាត​​ឲ្យ​ដំណើរការបាន លុះត្រាតែពួកគេត្រូវបានចុះបញ្ជីក្រោមច្បាប់មន្ទីរពេទ្យ ហើយមានបុគ្គលិក​ជា​អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដូចជា វេជ្ជបណ្ឌិត គ្រូ​ពេទ្យ ឱសថការី ឬគ្រូបុរាណ។ អ្នកទិញក៏នឹងត្រូវការវេជ្ជបញ្ជាដែលមានសុពលភាពផងដែរ ហើយការទិញនឹងត្រូវបានកំណត់​ចំពោះ​ការ​ប្រើប្រាស់​​​មិន​ឲ្យ​លើស​ពី​ ៣០​ថ្ងៃ​​ឡើយ។

ថៃ បានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែល​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​​មាន​ការ​លក់​និង​ប្រើប្រាស់​កញ្ឆា​នៅឆ្នាំ​២០២២ ដែល​នាំ​​ឲ្យ​​មាន​កំណើន​ហាង​លក់ និងផលិតផលកញ្ឆា​យ៉ាង​ច្រើនសន្ធឹកសន្ធាប់។ ការ​ប្រើប្រាស់​កញ្ឆា​នៅ​​ថៃ បាន​កើន​ឡើង​ច្រើន​ជាង​មុន​១០​ដង ដោយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​កញ្ឆា​សរុប ១,៥​លាន​នាក់។

រដ្ឋាភិបាលនិយាយថា ការផ្លាស់ប្តូរទាំងនេះនឹងការពារសុខភាពសាធារណៈ ប៉ុន្តែម្ចាស់ហាង និងអាជីវកម្មខ្នាតតូចបានព្រមានថា មនុស្សជាច្រើនអាចនឹងត្រូវបង្ខំ​ឲ្យ​បិទ​ទ្វារ​អាជីវកម្ម​ពួក​គេ ដោយសារតែការចំណាយខ្ពស់នៃការអនុលោមតាមច្បាប់។ ហាងកញ្ឆាជាង ១៨ ០០០​កន្លែង​​បច្ចុប្បន្ន​កំពុង​ដំណើរការនៅទូទាំងប្រទេសថៃ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម