ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថានឹងហៅទូរសព្ទទៅ ហ្សេលេនស្គី និងអង្គការណាតូ ស្ដីជំនួបជាមួយ ពូទីន
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា លោកនឹងសង្ខេបជំនួបលើកនេះទៅកាន់សម្ព័ន្ធមិត្តណាតូ និងមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អំពីលទ្ធផលដែលទទួលបាន។

លោក ត្រាំ បានរៀបរាប់ថា «ខ្ញុំគិតថា យើងមានកិច្ចប្រជុំប្រកបដោយផលិតភាព។ មានរឿងជាច្រើនដែលយើងបានព្រមព្រៀងគ្នា…តែគ្មានកិច្ចព្រមព្រៀងនៅឡើយទេ។ ខ្ញុំនឹងហៅទូរសព្ទទៅអង្គការណាតូ… ជាការពិតណាស់ ខ្ញុំនឹងទូរសព្ទទៅប្រធានាធិបតី ហ្សេលេនស្គី ហើយឲ្យគាត់ដឹងពីកិច្ចប្រជុំថ្ងៃនេះ… យើងពិតជាមានការរីកចម្រើនជាច្រើន»។
ទោះលោក ត្រាំ ប្រាប់ថា កិច្ចចរចាជាមួយ ពូទីន ដំណើរការល្អ មានផ្លែផ្កាល្អ ប៉ុន្តែបើយោងតាមការវាយតម្លៃបឋមដោយក្រុមការងាររបស់ប្រធានាធិបតីអ៊ុយក្រែន ជំនួបលើកនេះមិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ណាមួយទេ។ ទីប្រឹក្សាម្នាក់របស់លោក ហ្សេលេនស្គី បានពណ៌នាការប្រជុំនេះថា «មិនមានអ្វីពិសេសទាល់តែសោះ»។
សូមជម្រាបថា នៅក្នុងសន្និសីទដដែលនេះ មេដឹកនាំអាមេរិក បានបញ្ជាក់ថា លោកនឹងអាចជួប ពូទីន ម្ដងទៀតនាពេលឆាប់ៗខាងមុខ ដែលក្រោយមកប្រធានាធិបតីរុស្ស៊ី បានឆ្លើយតបវិញថា «លើកក្រោយនៅទីក្រុងមូស្គូ»៕

ដោយ៖ ឈាង
ចុចអាន៖ ជំនួបត្រាំនិងពូទីនបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ប៉ុន្តែ ត្រាំថា មានផ្លែផ្កាល្អណាស់
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


