ព័ត៌មានអន្ដរជាតិ
ជំនួបត្រាំនិងពូទីនបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ប៉ុន្តែ ត្រាំថា មានផ្លែផ្កាល្អណាស់
ប្រធានាធិបតីសហរដ្ឋអាមេរិក និង រុស្ស៊ី បានជួបគ្នាជាលើកដំបូងបំបែកភាពទាល់ច្រកដែលប្រមុខរដ្ឋនៃមហាអំណាចទាំងពីរខកខានជួបគ្នាអស់រយៈពេលជាង៤ឆ្នាំ ប៉ុន្តែជំនួបលើកដំបូងរបស់ពួកគេដែលទើបបញ្ចប់ទៅនេះ គ្មានសម្រេចបានកិច្ចព្រមព្រៀងអ្វីនោះទេ។

ក្រោយជំនួបនៃប្រមុខរដ្ឋមហាអំណាចទាំងពីរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា ខ្លួននឹងហៅទូរស័ព្ទទៅកាន់សម្ព័ន្ធណាតូ និង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីរាយការណ៍ពីជំនួបរបស់ខ្លួនជាមួយលោក ពូទីន។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានស្រង់សម្តីដោយបណ្តាញសង្គមផ្លូវការប្រធានាធិបតីដូចនិយាយថា៖«ខ្ញុំជឿថា យើងមានកិច្ចប្រជុំប្រកបដោយផ្លែផ្កាល្អខ្លាំងណាស់។ មានចំណុចជាច្រើនដែលយើងបានព្រមព្រៀងគ្នា… មិនមានកិច្ចព្រមព្រៀងទេ រហូតដល់មានកិច្ចព្រមព្រៀង។ ខ្ញុំនឹងហៅទៅអង្គការណាតូ… ពិតណាស់ ខ្ញុំនឹងទូរស័ព្ទទៅប្រធានាធិបតី Zelensky ហើយប្រាប់គាត់អំពីកិច្ចប្រជុំថ្ងៃនេះ… យើងពិតជាបានរីកចម្រើនយ៉ាងខ្លាំង»។
លោក ដូណាល់ ត្រាំ និង លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាជួបគ្នាជាលើកដំបូងនៅរដ្ឋអាឡាស្កា ក្រោយពីការជួបគ្នាជាច្រើនលើកតាមទូរស័ព្ទ និង ការសម្របសម្រួលរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរជាច្រើនលើកចាប់តាំងពីប្រមុខរដ្ឋទាំងពីរបានជួបគ្នាដំបូងតាមទូរស័ព្ទកាលថ្ងៃទី១២ខែកុម្ភៈ ក្រោយលោកដូណាល់ ត្រាំ ឡើងកាន់អំណាចបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
គិតមកដល់ម៉ោងដែលលោកដូណាល់ ត្រាំ និង លោក ពូទីន ជួបចរចាគ្នាផ្ទាល់មុខ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានធ្វើវីដែអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមប្រធានាធិបតីអ៊ុយក្រែន ដោយបង្ហាញថា យោធារុស្ស៊ីបង្កើនការវាយប្រហារយ៉ាងខ្លាំងលើប្រទេសអ៊ុយក្រែនស្ទើរគ្រប់តំបន់។

លោក ហ្សេលេនស្គី លើកឡើងថា៖«ខ្ញុំកំពុងទទួលបានរបាយការណ៍ពីចារកម្ម និងអ្នកការទូតរបស់យើង ទាក់ទងនឹងការរៀបចំសម្រាប់កិច្ចប្រជុំនៅអាឡាស្កា។ ទាក់ទងនឹងអ្វីដែលលោកពូទីនកំពុងនាំយកមកតុចរចា យើងក៏កំពុងទទួលបានរបាយការណ៍ពីតំបន់របស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី»។
លោក ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីវាយប្រហារនៅតំបន់ Sumy ចំលើទីផ្សារ នៅតំបន់ Dniproវិញ ការវាយប្រហារចំលើទីក្រុងនិងសហគ្រាស។ ចំណែកនៅខេត្ត Zaporizhzhia ខេត្ត Kherson ខេត្ត Donetsk វិញ ការវាយប្រហារដោយចេតនារបស់រុស្ស៊ី បានកើតឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ។ សង្រ្គាមនៅតែបន្ត ហើយវាច្បាស់ណាស់ ដោយសារតែមិនមានបញ្ជា ឬសូម្បីតែសញ្ញាថាទីក្រុងមូស្គូកំពុងរៀបចំដើម្បីបញ្ចប់សង្រ្គាមនេះ។
តាមការផ្សព្វផ្សាយរបស់ផេក Donald Trump For President គណៈប្រតិភូសហរដ្ឋអាមេរិករួមមាន អនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និង បេសកជនរបស់លោកត្រាំទទួលបន្ទុកអ៊ុយក្រែន លោក Steve Witkoff។
គណៈប្រតិភូរុស្ស៊ីដឹកនាំដោយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន រួមមាន រដ្ឋមន្ត្រីការបរទេស Sergey Lavrov រដ្ឋមន្ត្រីការពារជាតិ លោក Andrei Belousov រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Anton Siluanov ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី លោក Kirill Dmitriev និងទីប្រឹក្សាគោលនយោបាយការបរទេសប្រធានាធិបតី លោក Yuri Ushakov៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


