ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ទាហានអាមេរិកនឹងមិនឈរជើងនៅអ៊ុយក្រែនទេ ប៉ុន្តែអាចជួយតាមរបៀបផ្សេង
លោក ដូណាល់ ត្រាំ បានច្រានចោលការបញ្ជូនទាហានអាមេរិកទៅកាន់ទឹកដីអ៊ុយក្រែន ប៉ុន្តែបាននិយាយថា ក្រុងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការផ្តល់ការគាំទ្រផ្លូវអាកាសដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។

យោងតាមការចុះផ្សាយនាថ្ងៃទី២០សីហារបស់ SkyNews បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ថា អឺរ៉ុបមានឆន្ទៈក្នុងការដាក់ពង្រាយកងកម្លាំងនៅលើដី ខណៈដែលសហរដ្ឋអាមេរិកវិញនឹងជួយ«ប្រហែលជាតាមផ្លូវអាកាស»។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានបញ្ជាក់បន្ថែមថា ប្រធានាធិបតីអាមេរិក«បានរៀបរាប់យ៉ាងច្បាស់ថា អាមេរិកនឹងមិនឈរជើងនៅលើទឹកដីអ៊ុយក្រែនឡើយ ប៉ុន្តែយើងពិតជាអាចជួយក្នុងការសម្របសម្រួល ហើយប្រហែលជាផ្តល់នូវមធ្យោបាយនៃការធានាសន្តិសុខផ្សេងទៀតដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង»។
ការគាំទ្រផ្លូវអាកាសអាចមានច្រើនទម្រង់ រួមទាំងប្រព័ន្ធការពារមីស៊ីល ឬយន្តហោះចម្បាំងដែលពង្រឹងតំបន់គ្មានការហោះហើរ ហើយវាមិនច្បាស់ទេថាតើសហរដ្ឋអាមេរិកនឹងដើរតួអ្វីនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានស្នើឡើងនោះ។
ការលើកឡើងនេះ ធ្វើឡើងនៅពេលដែលផែនការសម្រាប់កិច្ចប្រជុំកំពូលរវាងលោក ហ្សេលេនស្គី និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន កំពុងត្រូវបានរៀបចំ។ កិច្ចប្រជុំនេះ អាចកើតឡើងនៅចុងខែសីហា ដោយទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ទំនងជាជម្រើសល្អបំផុតចំពោះជំនួបកំពូលដើម្បីដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២។
សូមជម្រាបថា កាលពីថ្ងៃទី១៨ខែសីហា លោក ហ្សេលេនស្គី ធ្លាប់បានលើកឡើងថា អ៊ុយក្រែនកំពុងពិចារណាលើការទិញអាវុធអាមេរិកក្នុងតម្លៃ ៩០ពាន់លានដុល្លារ ដោយប្រើមូលនិធិអឺរ៉ុប ជាថ្នូរនឹងការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន។ អ៊ុយក្រែន កំពុងស្វែងរកទិញប្រព័ន្ធការពារដែនអាកាស Patriot យ៉ាងតិច១០គ្រឿង ព្រមទាំងឧបករណ៍យោធា និងមីស៊ីលផ្សេងៗទៀត។ បន្ថែមពីនេះ អ៊ុយក្រែន ក៏កំពុងធ្វើកិច្ចព្រមព្រៀងតម្លៃ ៥០ពាន់លានដុល្លារដាច់ដោយឡែកមួយ សម្រាប់ការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នាជាមួយអាមេរិកផងដែរ៕

ដោយ៖ ឈាង
ចុចអាន៖ អ៊ុយក្រែនពិចារណាទិញអាវុធអាមេរិក៩០ពាន់លានដុល្លារ ជាថ្នូរនឹងការធានាសន្តិសុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


