ព័ត៌មានអន្ដរជាតិ
ទាហានស៊ីរី៦នាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជិតទីក្រុង Damascus
យោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera ដែលដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី កងទ័ពស៊ីរី ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅភាគខាងត្បូងនៃទីក្រុង Damascus នៅព្រឹកថ្ងៃពុធនេះ។

ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីស៊ីរីបានចោទប្រកាន់យោធាអ៊ីស្រាអែលពីការលុកលុយនៅជិតភ្នំ Hermon ដែលមានទាហានអ៊ីស្រាអែលប្រហែល ៦០នាក់ឆ្លងចូលទៅក្នុងទឹកដីស៊ីរី។
គួរបញ្ជាក់ថាបន្ទាប់ពីការដួលរលំនៃរបបលោក Assad កាលពីខែធ្នូឆ្នាំមុន អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសស៊ីរី ដោយដណ្តើមយកផ្នែកខ្លះនៃតំបន់គ្មានយោធា រំលោភលើកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ។ កស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលពីការបង្កើតប៉ុស្តិ៍យោធា និងកន្លែងស៊ើបការណ៍សម្ងាត់ដើម្បីជំរុញ«ផែនការពង្រីកទឹកដី»។
ការកើនឡើងនេះក៏ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ផ្សព្វផ្សាយទស្សនវិស័យ «មហាអំណាចអ៊ីស្រាអែល» ដែលទាមទារទឹកដីនៅទូទាំងរដ្ឋអារ៉ាប់ជិតខាង។ សម្ព័ន្ធអារ៉ាប់ និងប្រទេសចំនួន ៣១ បានថ្កោលទោសជំហរនេះថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


